-
Structured Learning Visit on the Regulatory Framework and Official Control System of Indonesia’s Fisheries Sector
ព័ត៌មាន 21/06/2023តាមរយៈកម្មវិធីទស្សនកិច្ចសិក្សាស្តីពី ក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៃផលិតផលជលផល របស់ប្រទេសឥណ្ឌូនេស៊ី មន្ត្រីអធិការកិច្ច និងសវនករត្រួតពិនិត្យម្ហូបអាហារកម្ពុជា បានស្វែងយល់ពីកត្តាជោគជ័យសំខាន់ៗក្នុងការអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក រួមទាំងបានពិភាក្សាពីគន្លឺះសំខាន់ៗ ក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់សវនកម្មនាពេលខាងមុខដោយ អគ្គនាយកដ្ឋានសម្រាប់សុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) នៃសហភាពអឺរ៉ុប ដើម្បីចុះឈ្មោះប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសដែលមានសិទ្ធិនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២៤។ កម្មវិធីទស្សនកិច្ចសិក្សានេះរៀបចំឡើងដោយ គម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប។
-
Consultation workshop on “Private Sector Compliance and Official Control
ព័ត៌មាន 19/05/2023គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី នីតិវិធីត្រួតពិនិត្យផ្លូវការ និងភាពអនុលោមនៃវិស័យឯកជន៖ ផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើសវនកម្មដោយ DG-SANTE ដើម្បីជួបពិគ្រោះយោយល់ជាមួយភាគីពាក់ព័ន្ធពីធាតុសំខាន់ៗ នៃប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ម្រមូលធាតុចូល មតិយោបល់ និងសំណើផ្សេងៗ ដើម្បីរៀបបញ្ចប់ឯកសារស្តីពីពិធីសារត្រួតពិនិត្យផ្លូវការ និងផែនទីបង្ហាញផ្លូវសម្រាប់ជួយ រដ្ឋបាលជលផល អនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការលើសុវត្ថិភាព និងគុណភាពផល ផលិតផលជលផល និងត្រៀមលក្ខណៈរួចរាល់សម្រាប់ការធ្វើសវនកម្មដោយ អគ្គនាយកដ្ឋានសម្រាប់សុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) នៃសហភាពអឺរ៉ុប។ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុប និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការយូនីដូ (UNIDO)។
-
Training workshop on Food Safety Information Management System
ព័ត៌មាន 08/05/2023ក្រោមគម្រោងអភិវឌ្ឍន៍ជលផក្រោយប្រមូលផល ដែលទទួលបានថវិកាគាំទ្រពី សហភាពអឺរ៉ុប រដ្ឋបាលជលផល Fisheries Administration (FiA) និង អង្គការ UNIDO បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគ្រប់គ្រងព័ត៌មានសុវត្ថិភាពម្ហូបអាហារ (FSIMS) ដើម្បីពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ច និងដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យនៃប្រព័ន្ធ FSIMS ឲ្យស្របតាមបទប្បញ្ញត្តិចុងក្រោយបង្អស់របស់សហភាពអឺរ៉ុបទាក់ទងនឹងកម្មវិធីតាមដានសំណល់បសុឱសថ និងសារធាតុគីមីក្នុងផលិតផលវារីវប្បកម្ម (NRMP)។ FSIMS ត្រូវបានបង្កើតឡើងជាទម្រង់ឌីជីថលសម្រាប់រក្សាទុកទិន្នន័យអធិការកិច្ច និង NRMP ក៏ដូចជាបញ្ជីកសិដ្ឋានដែលបានត្រួតពិនិត្យក្រោមកម្មវិធី NRMP និងសហគ្រាសជលផលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅលើបណ្តាញអនទ្បាញ។ ប្រព័ន្ធនេះជួយ រដ្ឋបាលជលផល ក្នុងការប្រមូល គ្រប់គ្រង វិភាគ និងរាយការណ៍ពីទិន្នន័យ NRMP និងអធិការកិច្ចអោយកាន់តែមានប្រសិទ្ធភាព និងតម្លាភាពជាងមុន។ គម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) របស់អង្គការ UNIDO។
-
Awareness Training on NRMP and GAqP
ព័ត៌មាន 19/01/2023រដ្ឋបាលជលផល (FiA) និង អង្គការ UNIDO បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងពី កម្មវិធីតាមដានសំណល់បសុឱសថ និងសារធាតុគីមីក្នុងផលិតផលវារីវប្បកម្មដែលហៅកាត់ថា NRMP រួមទាំងបណ្តុះបណ្តាលបន្ថែមដល់វារីវប្បករពីការអនុវត្តវារីវប្បកម្មល្អ ក៏ដូចជាបញ្ជ្រៀបពីជំងឺទូទៅដែលកើតលើត្រី និងវិធានការការពារ។ NRMP គឺជាកម្មវិធីគ្រប់គ្រងដែលផ្អែកលើហានិភ័យដើម្បីត្រួតពិនិត្យតាមដានសំណល់បសុឱសថ និងសារធាតុគីមីនៅក្នុងផលិតផល ជលផលចេញពីកសិដ្ឋានវារីវប្បកម្មនៅប្រទេសកម្ពុជា។ កម្មវិធី NRMP បានដំណើរការអស់រយៈពេល ៣ឆ្នាំមកហើយ ដែលកម្មវិធីនេះជាតម្រូវការចាំបាច់ដំបូង មុនឈានដល់ការនាំយកផលិតផលត្រីដែលមកពីកសិដ្ឋានកម្ពុជាទៅកាន់ទីផ្សារសកល រាប់បញ្ចូលទាំងសហភាពអឺរ៉ុប ហើយកម្មវិធីនេះដែរនឹងជួយការពារដល់សុវត្ថិភាពអ្នកប្រើប្រាស់។ ការអនុវត្តកម្មវិធីNRMPដែលមានប្រសិទ្ធភាពគឺពិតជាសំខាន់ដើម្បីបង្ការសារធាតុគីមីដែលមានហានិភ័យឆ្លងចូលទៅក្នុងផលិតផលទាំងនោះដែលអាចនឹងបង្កអោយមានភាពសុំានឹងមីក្រុប ក៏ដូចជាបញ្ហាសុខភាពសារធារណៈផ្សេងៗទៀតក្នុងចំណោមអ្នកប្រើប្រាស់ទូទៅ។ គួរបញ្ជាក់ផងដែរថាវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយនេះគឺជាផ្នែកមួយនៃវិធានការការពារសម្រាប់កម្មវិធី NRMP ដែលមានគោលបំណងដើម្បីបង្ការកុំឱ្យមាននូវវត្តមាននៃសំណល់បសុឱសថ និងសារធាតុគីមីដែលមិនសមស្របក្នុងផលិតផលវារីវប្បកម្ម។
-
Training on HACCP Application for Fish and Fishery Products
ព័ត៌មាន 16/12/2022រដ្ឋបាលជលផល និង គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFish Capture បានរៀបចំ សិក្ខាសាលាស្តីពី ការអនុវត្តគោលការណ៍ ហាសឹប សម្រាប់ផល ផលិតផលជលផលដែលរៀបចំទ្បើងនៅក្រុងសៀមរាប ប្រទេសកម្ពុជាសម្រាប់ គ្រូបង្គោលផ្នែកសុវត្ថិភាពម្ហូបអាហារ និង សវនករនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា CQS។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេសរបស់សិក្ខាកាម ទាក់ទងនឹងភ្នាក់ងារបង្កគ្រោះថ្នាក់ផ្នែកសុវត្ថិភាពម្ហូបអាហារក្នុងផលិតផលជលផល និងកម្មវិធីបង្គោលផ្សេងៗ ជាពិសេស ជំហានទាំង ១២ និង គោលការណ៍ទាំង ៧ របស់ហាសឹប។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្រ្តីអធិការកិច្ច គ្រូបង្គោលសុវត្ថិភាពម្ហូបអាហារ និងសវនករ CQS អាចអនុវត្តកម្មវិធីត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារប្រកបដោយប្រសិទ្ធភាព ក៏ដូចជាជួយណែនាំដល់សហគ្រាសជលផលក្នុងការអនុវត្តតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ។
-
Launching of CQS Certification Scheme
ព័ត៌មាន 14/11/2022រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវប្រព័ន្ធវិញ្ញាបនបត្រ សុវត្ថិភាពម្ហូបអាហារថ្មីដែលមាន ឈ្មោះថា “និមិត្តសញ្ញាគុណភាពផល ផលិតផលជលផល ហៅកាត់ថា “CQS” ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅក្នុងវិស័យជលផល។ ស្តង់ដារនេះតម្រូវឱ្យសហគ្រាសកែច្នៃផល ផលិតផលជលផលអនុវត្តតម្រូវការអនាម័យអប្បបរមា ដើម្បីកសាងទំនុកចិត្តអ្នកប្រើប្រាស់ ការការពារសុខភាពសាធារណៈ និងការពង្រីកទីផ្សារ និងការនាំចេញ។ ប្រព័ន្ធវិញ្ញាបនបត្រ CQS ត្រូវបានបង្កើតឡើងដោយ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ( CAPFish Capture) ក្រោមសហហិរញ្ញប្បទានដោយសហភាពអឺរ៉ុប និងរួមគ្នាអនុវត្តដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ។
-
CAPFish Project Sign Partnership Agreement with IPC for Laboratory Support
ព័ត៌មាន 07/09/2022កាលពី ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish) ដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប ដើម្បីជួយលើកកម្ពស់និងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ចំណីអាហាររបស់ IPC ដើម្បីទទួលបានការវាយតម្លៃទទួលស្គាល់គុណភាពពីស្តង់ដារ ISO 17025។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងផ្តល់លទ្ធភាពឱ្យមន្ទីរពិសោធន៍របស់ IPC ក្នុងការធ្វើតេស្តវិភាគរកមើលអតិសុខុមប្រាណនៅក្នុងផលិតផលចំណីអាហារកាន់តែច្បាស់លាស់ ដែល វាក៏នឹងផ្តល់នូវសារ:ប្រយោជន៍ដល់ធុរកិច្ចចំណីអាហារ ការនាំចេញផលិតផលចំណីអាហារទូទៅ រាប់បញ្ចូលទាំងឧស្សាហកម្មផ្នែកជលផលផងដែរ ។ ការទទួលស្គាល់នេះមានន័យថា លទ្ធផលដែលធ្វើតេស្តដោយមន្ទីរពិសោធន៍របស់ IPC នឹងត្រូវបានទទួលស្គាល់ជាសកល។ កិច្ចព្រមព្រៀងនេះគឺជាសកម្មភាពសំខាន់មួយរបស់គម្រោង CAPFish ដែលកំពុងអនុវត្តដោយ UNIDO និងរដ្ឋបាលជលផល ដើម្បីជួយពង្រឹងសមត្ថភាពស្ថាប័ន និង សេវាគាំទ្រប្រកបដោយគុណភាព ដែលមន្ទីរពិសោធន៍ក៏ត្រូវបានរាប់បញ្ចូលផងដែរ។ តាមរយៈសកម្មភាពនេះ វានឹងជួយគាំទ្រដល់អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលជលផលក្នុងការអនុវត្តប្រព័ន្ធ ត្រួតពិនិត្យផ្លូវការ និង ប្រព័ន្ធវិញ្ញាបនបត្រកាន់តែមានប្រសិទ្ធភាព ស្របតាមតម្រូវការថ្នាក់តំបន់ និង អន្តរជាតិ រួមទាំង សហភាពអឺរ៉ុប។ ជាលទ្ធផល កិច្ចសហការនេះ នឹងជួយដល់ធុរកិច្ចចំណីអាហារ រួមទាំងផលិតផលជលផល ឱ្យអនុលោមតាមតម្រូវការស្តង់ដារ និង ទីផ្សារផងដែរ ។
-
Enhance Effective Participation in Codex Activities
ព័ត៌មាន 04/08/2022ក្រោមសហហិរញ្ញប្បទានពីសហភាពអ៊ឺរ៉ុប គម្រោង CAPFish-Capture ផ្នែកអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល សហការអនុវត្តដោយ រដ្ឋបាលជលផល និងអង្គការ UNIDO បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី ក្របខណ្ឌគតិយុត្តសុវត្ថិភាពម្ហូបអាហារក្នុងវិស័យស្បៀងកសិកម្ម និងជលផល៖ ស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងផែនទីបង្ហាញផ្លូវ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ តួអង្គសំខាន់ៗក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធបាន ជួបពិភាក្សា អំពីភារកិច្ច និងតួនាទីរបស់ខ្លួន ការកំណត់នូវតម្រូវការអាទិភាពដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅក្នុងវិស័យកសិម្ហូបអាហារ។ ផ្អែកលើលទ្ធផលនៃការវាយតម្លៃ និងសិក្ខាសាលា ពិធីសារឬគោលការណ៍ណែនាំបច្ចេកទេសលើការត្រួតពិនិត្យផ្លូវការ នឹងត្រូវបង្កើតឡើង ដើម្បីដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋបាលជលផលដើម្បី អនុវត្តការងារត្រួតពិនិត្យលើគុណភាព និងសុវត្ថិភាពផល ផលិតផលជលផលរួមមានទាំងការនាំចេញ ការនាំចូល និងប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងខ្សែច្រវាក់តម្លៃផល ផលិតផលជលផលទាំងមូល។ ក្របខណ្ឌគតិយុត្ត និងផែនទីបង្ហាញផ្លូវ ដើម្បីសម្រេចបាននូវអនុលោមភាពសុវត្ថិភាពម្ហូបអាហារអាស៊ាន និងសហភាពអឺរ៉ុបក៏នឹងត្រូវបង្កើតឡើងផងដែរ។ អង្គពាក់ព័ន្ធមកពីស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងស្ថាប័ន សិក្សា ស្រាវជ្រាវប្រមាណ ៥០រូប បានចូលរួមក្នុងសិក្ខាសាលានេះ។
-
Consultation Workshop on Food Safety Legal Framework in Agri-food and Fisheries Sectors
ព័ត៌មាន 01/08/2022ក្រោមសហហិរញ្ញប្បទានពីសហភាពអ៊ឺរ៉ុប គម្រោង CAPFish-Capture ផ្នែកអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល សហការអនុវត្តដោយ រដ្ឋបាលជលផល និងអង្គការ UNIDO បានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពកូដិច កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២។ សិក្ខាសាលានេះមានគោលបំណងផ្តល់ការយល់ដឹងបន្ថែមសម្រាប់ សមាជិកគណៈកម្មាធិការកូដិចថ្នាក់ជាតិមន្ត្រីមកពីក្រសួងពាក់ព័ន្ធ និងអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យសំខាន់ៗលើរចនាសម្ព័ន្ធ និងមុខងាររបស់គណៈកម្មាធិការអន្តរជាតិកូដិច ក៏ដូចជា នីតិវិធីបង្កើតស្តង់ដាររបស់កូដិច និង ក្រុមការងារបច្ចេកទេសអេឡិចត្រូនិក និងប្រព័ន្ធផ្តល់មតិលើបណ្តាញកូដិចផងដែរ ដើម្បីធ្វើយ៉ាងណាអោយមានការចូលរួមក្នុងការងារកូដិចប្រកបដោយប្រសិទ្ធភាព។
-
FiA and DG-SANTE Discuss NRMP Progress and Way Forward
ព័ត៌មាន 17/06/2022ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា រដ្ឋបាលជលផល និងអង្គការ UNIDO បានរៀបចំកិច្ចប្រជុំជាផ្លូវការជាមួយតំណាងនៃអគ្គនាយកដ្ឋានសុខភាពនិងសុវត្ថិភាពម្ហូបអាហារ (DG SANTE) នៃសហភាពអឺរ៉ុប ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ពិភាក្សាអំពីផែនការយុទ្ធសាស្រ្តក្នុងការអនុវត្តផែនការជាតិគ្រប់គ្រងកាកសំណល់គីមីក្នុងផលិតផលវារីវប្បកម្ម (NRMP) ដើម្បីត្រៀមលក្ខណះចុះបញ្ជីប្រទេសកម្ពុជាក្នុងការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ តំណាង DG SANTE បានធ្វើបទបង្ហាញនិងពន្យល់អំពីកិច្ចដំណើរការ ការបំពេញឯកសារពាក់ព័ន្ធ និងបញ្ហាប្រឈមដែលប្រទេសកម្ពុជាត្រូវដោះស្រាយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហភាពអឺរ៉ុប រួមទាំងសវនកម្ម ដោយបានសង្កត់ធ្ងន់អំពីការទទួលស្គាល់គ្នាទៅវិញទៅមកពីសហភាពអឺរ៉ុប។ តំណាងពីរដ្ឋបាលជលផលនិងអង្គការ UNIDO បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនិងសមិទ្ធិផលរបស់ CAPFISH-CAPTURE ផ្នែកអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ជូនប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។