-
Cambodian Delegation Participate in the World Seafood Congress
ព័ត៌មាន 29/09/2023ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងសន្និបាតផលិតផលអាហារសមុទ្រពិភពលោក នាទីក្រុងផែននីស ប្រទេសព័រទុយហ្គាល់ ដើម្បីស្វែងយល់អំពីនិន្នការ ការអភិវឌ្ឍ និងឧត្តមានុវត្តន៍ក្នុងការអនុវត្តប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការក្នុងវិស័យជលផល។ សន្និបាតផ្តល់វេទិកាឱ្យអ្នកជំនាញ និងភាគីពាក់ព័ន្ធបានជួបពិភាក្សាក្នុងគោលដៅរួមបង្កើនផលិតកម្ម និងចែកចាយផល ផលិតផលជលផលធម្មជាតិ និងពីវារីវប្បកម្ម ដោយគិតគូរពីផលប្រយោជន៍របស់ប្រតិបត្តិករ សហគ្រាសកែច្នៃផល ផលិតផលជលផល តួអង្គពាក់ព័ន្ធក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសអតិថិជន អ្នកបរិភោគចុងក្រោយតែម្តង។ ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និង រដ្ឋបាលជលផល Fisheries Administration (FiA) តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចបានការទទួលស្គាល់ដែលមានតម្លៃស្មើគ្នាពី សហភាពអឺរ៉ុបស្តីពីសុវត្ថិភាពម្ហូបអាហារ ជាមួយគោលដៅចុងក្រោយចុះបញ្ជីកម្ពុជាជាប្រទេសដែលមានសិទិ្ធនាំចេញផល ផលិតផលជលផលទៅកាន់សហភាពអឺរ៉ុប។ នេះជាផ្នែកមួយនៃគម្រោង CAPFISH-Capture ដែលមានការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប។
-
Meeting for DG-SANTE Audit Preparation Update
ព័ត៌មាន 28/09/2023សមិទ្ធផលផ្លែផ្កាគួរជាទីមោទនត្រូវបានសាទរ តាមរយៈជំនួបប្រជុំរបស់គណៈប្រតិភូកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) របស់សហភាពអឺរ៉ុប ។ ជំហរ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានគូសបញ្ជាក់តាមរយៈកិច្ចគាំទ្រ និងការសហការរបស់ MAFF ជាពិសេស រដ្ឋបាលជលផល Fisheries Administration (FiA) ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)។ ក្រៅអំពីវឌ្ឍនភាពដែលគម្រោងសម្រេចបានមកទល់ពេលនេះ ការទទួលស្គាល់របស់សហភាពអឺរ៉ុប ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានលើកយកមកពិភាក្សានិងត្រៀមលក្ខណៈសម្រាប់បេសកកម្មផ្ទៀងផ្ទាត់របស់ DG-SANTE មកកាន់ប្រទេសកម្ពុជា គឺជាជំហានមួយដែលគួរឱ្យកត់សម្គាល់។ កម្ពុជាកំពុងស្ថិតនៅដំណាក់កាលត្រៀមរៀបចំនាពេលនេះ ដោយបានស្នើឱ្យ DG-SANTE ចុះមកពិនិត្យផ្ទៀងផ្ទាត់និងវាយតម្លៃលើការអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការសម្រាប់អនុវិស័យជលផលនាចុងឆ្នាំ២០២៤។ នេះជាផ្នែកមួយនៃគម្រោង CAPFISH-Capture ដែលមានការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប។
-
CQS Auditor Qualification Training
ព័ត៌មាន 14/09/2023វគ្គបណ្តុះបណ្តាលស្តីពីគុណសម្បត្តិសវនករ ស៊ី ខ្យូ អេស សម្រាប់គាំទ្រដល់ប្រតិបត្តិករក្នុងវិស័យជលផល កំពុងប្រព្រឹត្តទៅ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីអធិការកិច្ចម្ហូបអាហារមកពី រដ្ឋបាលជលផល Fisheries Administration (FiA) ខណ្ឌជលផល និងវិទ្យាស្ថានស្តង់ដារកម្ពុជា។ នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ សវនករដែលមានចំណេះដឹង និងមានសមត្ថភាពខ្ពស់ប៉ុណ្ណោះនឹងត្រូវបានជ្រើសរើសដើម្បីឲ្យធ្វើសវនកម្ម ស៊ី ខ្យូ អេស ដើម្បីរក្សាភាពជឿជាក់ និងសុចរិតភាពនៃ ស៊ី ខ្យូ អេស។ តារយៈគម្រោង CAPFISH-Capture ប្រព័ន្ធវិញ្ញាបនបត្រ ស៊ី ខ្យូ អេស ត្រូវបានបង្កើតឡើង ជាស្តង់ដារម្ហូបអាហារថ្នាក់ជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់ការកែច្នៃផល ផលិតផលជលផលប្រកបដោយសុវត្ថិភាព ឆ្ពោះទៅរកការកសាងទំនុកចិត្តអ្នកប្រើប្រាស់ លទ្ធភាពទទួលបានទីផ្សារកាន់តែប្រសើរ និងការនាំចេញ ខណៈដែលជួយការពារសុខភាពសាធារណៈផងដែរ។ គម្រោងនេះគាំទ្រថវិកាដោយ សហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយ FiA និងអង្គការ UNIDO។
-
Consultation Workshop on Product Standards and Traceability System
ព័ត៌មាន 09/09/2023ថ្មីៗនេះ យើងបានរៀបចំសិក្ខាសាលពិគ្រោះយោបល់ស្តីពីស្តង់ដារផលិតផល និងប្រព័ន្ធអង្កេតដានផល ផលិតផលជលផលកម្ពុជា ក្រោមប្រធានបទ៖ ស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងគោលបំណងប្រមូលធាតុចូល និងអនុសាសន៍បន្ថែមដើម្បីរៀបចំបញ្ចប់ផែនទីបង្ហាញផ្លូវ បង្កើតប្រព័ន្ធអង្កេតដាន និងពិនិត្យកែសម្រួលលើគោលការណ៍ណែនាំបទដ្ឋានបច្ចេកទេស និងក្រមប្រតិបត្តិសម្រាប់ វិស័យជលផលដែលមានស្រាប់ ដែលជាការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់សម្រាប់ការចុះពិនិត្យវាយតម្លៃទទួលស្គាល់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) របស់ សហភាពអឺរ៉ុប ក្នុងឆ្នាំ ២០២៤។ នេះជាលទ្ធផលរំពឹងទុកមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល Fisheries Administration (FiA) និងអង្គការ UNIDO។
-
Promoting Food Safety through CQS certification Scheme
ព័ត៌មាន 08/08/2023ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់អំពីសមិទ្ធិផលនៃគម្រោង [CAPFISH-Capture] ដែលគាំទ្រថវិកាដោយ សហភាពអឺរ៉ុប ក្នុងការរួមចំណែកលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា ដែលទន្ទឹមគ្នានោះពង្រីកកាលានុវត្តន៍ភាពសម្រាប់ការនាំចេញផល ផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារក្រៅស្រុក ដោយបានគូសបញ្ជាក់ថា «ការដាក់ចេញប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ខ្ញុំមានសុទិដ្ឋិនិយមថា ផលិតផលជលផលដែលមានបិតភ្ជាប់ស្លាកសញ្ញា CQS នឹងមានវត្តមានកាន់តែច្រើននៅលើទីផ្សារ និងផ្សារទំនើបក្នុងប្រទេស។»
-
FiA Increases Its Efforts to Promote Food Safety
ព័ត៌មាន 04/08/2023«បន្ថែមពីលើការគាំទ្រនាពេលបច្ចុប្បន្ន [ពីគម្រោង CAPFISH-Capture] សហគ្រាសដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញផល ផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារសហភាពអឺរ៉ុប នឹងត្រូវបានជ្រើសរើស និងគាំទ្របន្ថែមតាមរយៈការរៀបចំបង្កើតឱ្យមានប្រព័ន្ធអង្កេតដាន និងឯកសារនានាពាក់ព័ន្ធនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះពិនិត្យ និងវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហាររបស់ សហភាពអឺរ៉ុប (DG SANTE) នាដើមឆ្នាំ២០២៤។» ប្រសាសន៍របស់ បណ្ឌិត ខូវ គួង តំណាងឲ្យ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក រដ្ឋបាលជលផល Fisheries Administration ក្នុងពិធីប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជាសម្រាប់សហគ្រាសកែច្នៃជលផលទទួលជោគជ័យ។
-
CQS Protect Public Health and Enhance Market Access
ព័ត៌មាន 03/08/2023លោក Bryan FORNARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការបំពេញការងារ និងសហការជាមួយស្ថាប័នរដ្ឋ និងវិស័យឯកជន យើងអាចរួមចំណែកធានាឲ្យមាននូវផលិតផលមានគុណភាពស្របតាមស្តង់ដារ មានសុវត្ថិភាព បើកចំហឱកាសក្នុងការធ្វើធុរកិច្ចបានកាន់តែប្រសើរ ជាពិសេសផ្តល់ការងារសមរម្យនៅក្នុងអាជីវកម្មម្ហូបអាហារ។ «កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយការពារអ្នកបរិភោគពីហានិភ័យផ្នែកសុខភាពផ្សេងៗ។ កម្មវិធីជំរុញកំណើនជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH) ក្រោមថវិកាគាំទ្ររបស់ សហភាពអឺរ៉ុប នៅតែបន្តធ្វើការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើឲ្យប្រសើរឡើងនូវអនុលោមភាពសុវត្ថិភាពម្ហូបអាហារ។ កិច្ចការណ៍នេះ នឹងជួយឱ្យផល ផលិតផលជលផលកម្ពុជាអាចបោះជំហានជាបណ្តើរៗចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិផ្សេងទៀត។ យើងពិតជាមានសេចក្តីរីករាយជាពន្លឹក ចំពោះសមិទិ្ធផលដ៏ប្រត្យក្សនាឱកាសនេះ នោះគឺការអភិវឌ្ឍនិមិត្តសញ្ញាទទួលស្គាល់គុណភាពកម្ពុជា CQS។»
-
Cambodia Quality Seal (CQS): Recognizing Cambodia’s Enterprises for Their Improved Food Safety Compliance
ព័ត៌មាន 03/08/2023រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣៖ តាមរយៈភាពជាដៃគូជាមួយ សហភាពអឺរ៉ុប (EU) និងអង្គការ UNIDO រដ្ឋបាលជលផល បានប្រកាសជាផ្លូវការអំពីការប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ជូនដល់សហគ្រាសកែច្នៃផល ផលិតផលជលផល។ សហគ្រាសជ័យលាភីនាឱកាសនេះ បានបំពេញតាមលក្ខខណ្ឌតម្រូវរបស់និមិត្តសញ្ញាគុណភាព CQS ដែលជាគំនិតផ្តួចផ្តើមមួយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)។ CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារដំបូងគេបំផុតសម្រាប់វិស័យជលផលនៅកម្ពុជា ក្រោមការដឹកនាំ ផ្ទាល់របស់ រដ្ឋបាលជលផល តាមរយៈគម្រោងCAPFISH-Capture។ គម្រោងនេះមានការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប និងអនុវត្តដោយអង្គការ UNIDO ។ ការធានាឲ្យបាននូវគុណភាព និងសុវត្ថិភាពនៃផល ផលិតផលជលផល គឺជាគោល ដៅចម្បងរបស់ប្រព័ន្ធវិញ្ញាបនបត្រ ដែលនឹងអាចរួមចំណែកអភិវឌ្ឍឧស្សាហកម្មជលផលកម្ពុជាប្រកបដោយបរិយាប័ន្ន និង ចីរភាព។ តួអង្គនៅក្នុងខ្សែច្រវ៉ាក់តម្លៃជលផលទាំងមូលដែលអាចចូលរួមដាក់ពាក្យស្នើសុំនិមិត្តសញ្ញា CQS រួមមាន៖ សហ គ្រាសកែច្នៃផល ផលិតផលជលផល ទូកនេសាទ និងផែត្រីជាដើម ប្រសិនបើអាចគោរពទៅតាមស្តង់ដារដែលបាន កំណត់។ សម្រាប់ជំហានដំបូង CQS គិតគូរលើសុវត្ថិភាពម្ហូបអាហារក្នុងគោលដៅកសាងទំនុកចិត្តពីអ្នកប្រើប្រាស់ និងកេរ្តិ៍ឈ្មោះផលិត ផលកម្ពុជា។ ស្របនឹងប្រធានបទ ស្តង់ដារម្ហូបអាហារ ជួយសង្រ្គោះជីវិត របស់ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ ២០២៣ ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ (MISTI) បានសង្កត់ធ្ងន់ថា ប្រព័ន្ធវិញ្ញាបនបត្រ CQS ត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ផល ផលិតផលជលផលកម្ពុជា ការពារសុខភាពសាធារណៈ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។ សម្រាប់ជុំទី១ រដ្ឋបាលជលផល បានប្រគល់វិញ្ញាបនបត្រដល់សហគ្រាសចំនួន ៨ ដែលអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនស្របតាមលក្ខខណ្ឌតម្រូវនៃ CQS រួមមាន៖ សហគ្រាសលាងឡេង សហគ្រាសផលិតទឹកត្រីនីអៀងណេង សិប្បកម្មសំណាងសុធា សហគ្រាសហូមថេសហ្វូត សហគ្រាសភ្នំពេជ្រប៊ុនឃា សហគ្រាសធឿនស្រីនី សិប្បកម្មកែច្នៃវង្សតារា និងសិប្បកម្មកែច្នៃហេងហ៊ត់ (សុខ ឃីម)។ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់អំពីសមិទ្ធិផលនៃគម្រោង ដែលគាំទ្រថវិកាដោយ សហភាពអឺរ៉ុប ក្នុងការរួមចំណែកលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា ដែលទន្ទឹម គ្នានោះពង្រីកកាលានុវត្តន៍ភាពសម្រាប់ការនាំចេញផល ផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារក្រៅស្រុក ដោយបានគូស បញ្ជាក់ថា «ការដាក់ចេញប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ខ្ញុំមានសុទិដ្ឋិនិយមថា ផលិតផលជលផលដែល មានបិតភ្ជាប់ស្លាកសញ្ញា CQS នឹងមានវត្តមានកាន់តែច្រើននៅលើទីផ្សារក្នុងស្រុក និងផ្សារទំនើបក្នុងប្រទេស។» «ដើម្បីធានាបានទំនុកចិត្ត និងសុចរិតភាពនៃប្រព័ន្ធវិញ្ញាបនបត្រ CQS រដ្ឋបាលជលផល និងអង្គការ UNIDO ដោយ មានជំនួយបច្ចេកទេសពីក្រុមហ៊ុនប្រឹក្សាយោបល់ Peterson Projects & Solutions បានរៀបចំបង្កើតបទបញ្ញត្តិ គោល ការណ៍ណែនាំបច្ចេកទេស និងឯកសារពាក់ព័ន្ធនានាប្រកបដោយតម្លាភាព និងគ្រប់ជ្រុងជ្រោយ។ សវនករដែលជាមន្រ្តីរបស់ រដ្ឋបាលជលផល និងស្ថាប័នរដ្ឋផ្សេងទៀតត្រូវបានបណ្តុះបណ្តាល និងមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ធ្វើសវនកម្ម CQS។» នេះជាការលើកឡើងរបស់ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក រដ្ឋបាលជលផល។ ឯកឧត្តម បានបន្ថែមទៀតថា «បន្ថែមពីលើការគាំទ្រនាពេលបច្ចុប្បន្ន សហគ្រាសដែលមានសក្តានុពលខ្ពស់ក្នុងការ នាំចេញផល ផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារសហភាពអឺរ៉ុប នឹងត្រូវបានជ្រើសរើស និងគាំទ្របន្ថែមតាមរយៈការ រៀបចំបង្កើតឱ្យមានប្រព័ន្ធអង្កេតដាន និងឯកសារពាក់ព័ន្ធនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារដើម្បីត្រៀមលក្ខណៈសម្រាប់ការ ចុះពិនិត្យ និងវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហាររបស់ សហភាពអឺរ៉ុប (DG SANTE) នា ដើមឆ្នាំ២០២៤។» លោក Bryan FORNARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការបំពេញការងារ និងសហការជាមួយស្ថាប័នរដ្ឋ និងវិស័យឯកជន យើងអាចរួមចំណែកផ្តល់ធានាឲ្យមាននូវផលិតផលមានគុណភាពស្របតាមស្តង់ដារ មានសុវត្ថិភាព បើកចំហឱកាសក្នុងការធ្វើធុរកិច្ចបានកាន់តែប្រសើរ ជាពិសេសផ្តល់ការងារសមរម្យនៅក្នុងអាជីវកម្មម្ហូបអាហារ។ «កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយការពារអ្នកបរិភោគពីហានិភ័យផ្នែកសុខភាពផ្សេងៗ។ កម្មវិធីជំរុញកំណើនជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH) ក្រោមថវិកាគាំទ្ររបស់ សហភាពអឺរ៉ុប នៅតែបន្តធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដើម្បីធ្វើឲ្យប្រសើរឡើងនូវអនុលោមភាពសុវត្ថិភាពម្ហូបអាហារ។ កិច្ចការណ៍នេះ នឹងជួយឱ្យផល ផលិតផលជលផលកម្ពុជាអាចបោះជំហានជាបណ្តើរៗចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិផ្សេងទៀត។ យើងពិតជាមានសេចក្តីរីករាយជាពន្លឹក ចំពោះសមិទិ្ធផលដ៏ប្រត្យក្សក្នុងឱកាសនេះ នោះគឺការអភិវឌ្ឍនិមិត្តសញ្ញាទទួលស្គាល់គុណភាពកម្ពុជា CQS។» ប្រព័ន្ធវិញ្ញាបនបត្រ CQS ជាការបោះជំហានទៅមុខដ៏សំខាន់មួយរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជាជើងឯកក្នុងការអនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារ និងការងារនេសាទប្រកបដោយនិរន្តរភាព ដែលវានឹងផ្តល់អត្ថ ប្រយោជន៍បន្តដល់អ្នកប្រើប្រាស់ក្នុងស្រុក និងពាណិជ្ជកម្ម ជាលក្ខណៈអន្តរជាតិ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព (DFPTQ) នៃរដ្ឋបាលជលផល៖chhounchamnan@gmail.com លោក អឹម សំរួល មន្ត្រីទំនាក់ទំនងថ្នាក់ជាតិ គម្រោង CAPFISH-Capture៖ S.IM@unido.org នាយកដ្ឋានព័ត៌មាននៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា៖delegation-cambodia-ppi@eeas.europa.eu សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង៖ https://open.unido.org/projects/KH/projects/180039ព្រឹត្តិបត្តគម្រោង៖ http://newslettercapfish-postharvest.org/achieve
-
CAPFISH-Capture project: A Journey Toward Global and EU Food Safety Compliance
ព័ត៌មាន 05/07/2023CAPFISH-Capture៖ ដំណើរឆ្ពោះទៅកាន់ភាពអនុលោមផ្នែកសុវត្ថិភាពម្ហូបអាហារសកល និងសហភាពអឺរ៉ុប! ផ្អែកលើលទ្ធផលពីដំណើរទស្សនៈកិច្ចសិក្សាប្រកបដោយជោគជ័យនៅប្រទេសឥណ្ឌូនេស៊ី សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការក្នុងវិស័យជលផល៖ បទពិសោធន៍ជោគជ័យរបស់ប្រទេសឥណ្ឌូនេស៊ី និងការអនុវត្តសម្រាប់ប្រទេសកម្ពុជា» ត្រូវបានរៀបចំឡើងដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ដែលទទួលបាន និងពិភាក្សាពីទិសដៅនាពេលខាងមុខដើម្បីត្រៀមលក្ខណៈរួចរាល់សម្រាប់សវនកម្មរបស់ អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG SANTE) របស់សហភាពអឺរ៉ុប ដើម្បីចុះឈ្មោះប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសដែលមានសិទ្ធិនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២៤។ បច្ចុប្បន្ន គម្រោង CAPFISH-Capture កំពុងគាំទ្រដល់អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលជលផល ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការ ស្របតាមតម្រូវការសកល រួមទាំងសហភាពអឺរ៉ុប។ រង់ចាំព័ត៌មានថ្មីៗ និងគំនិតផ្តួចផ្តើមជាច្រើនបន្ថែមទៀតរបស់គម្រោងនាពេលអនាគត។
-
Structured Learning Visits to Indonesia
ព័ត៌មាន 22/06/2023ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ពួកគេស្តីពី ក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៃផលិតផលជលផល របស់ប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ៥ ដល់ ១៤ ខែមិថុនា ឆ្នាំ ២០២៣ នៅទីក្រុងហ្សាកាតា និងកោះបាលី មន្ត្រីអធិការកិច្ច និងសវនករត្រួតពិនិត្យម្ហូបអាហារកម្ពុជា បានចូលរួមក្នុងសិក្ខាសាលារយៈពេល ២ ថ្ងៃដែលរៀបចំឡើងនៅស្នាក់កណ្តាលនៃអាជ្ញាធរមានសមត្ថកិច្ច ទទួលបន្ទុកផែ្នកធ្វើចត្តាទ្បីស័ក និងត្រួតពិនិត្យផលិតផលជលផល (FQIA) នៃក្រសួងកិច្ចការផ្នែកសមុទ្រ និងនេសាទ (MMAF) បន្ទាប់មកបានបន្តដំណើរទស្សនកិច្ចសិក្សាទៅកាន់មន្ទីរពិសោធន៍គុណភាពរបស់ FQIA ផែនេសាទ យឿត្រី ទូកនេសាទ កន្លែងភ្ញាស់ត្រី កសិដ្ឋានវារីវប្បកម្ម និងសហគ្រាសកែច្នៃ។ កម្មវិធីទស្សនកិច្ចសិក្សានេះរៀបចំឡើងដោយ គម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប។