-
សិក្ខាសាលាផ្សព្វផ្សាយស្តីពី លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល
ព័ត៌មាន 02/08/2024រួមសហការបោះជំហានចូលទៅកាន់ទីផ្សារនាំចេញផលិតផលជលផលបានកាន់តែប្រសើរ! ថ្មីៗនេះដែរ យើងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល» ជូនដល់ម្ចាស់សហគ្រាសកែច្នៃផលជលផល និងតួអង្គក្នុងខ្សែច្រវ៉ាក់តម្លៃ ដែលមានសក្តានុពល និងគោលបំណងនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារក្រៅស្រុកផ្សេងទៀតលើទិដ្ឋភាពបច្ចេកទេស និងការត្រៀមលក្ខណៈចាំបាច់មួយចំនួនស្របតាមលក្ខខណ្ឌតម្រូវរបស់បណ្តាប្រទេសឬទីផ្សារទាំងនោះ។ តើលោកអ្នកមានជ្រាបទេថា ដើម្បីឱ្យសហគ្រាសជលផលនៅកម្ពុជាអាចនាំចេញផលិតផលជលផលរបស់ខ្លួនទៅលក់នៅអឺរ៉ុបបាន ជាដំបូង និងសំខាន់បំផុតនោះគឺ កម្ពុជាត្រូវតែត្រូវបានទទួលស្គាល់ និងចុះឈ្មោះជាប្រទេសដែលអាចនាំចេញបាន។ ការណ៍នេះតម្រូវឱ្យមានការពិនិត្យ និងវាយតម្លៃដោយជោគជ័យពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) ដើម្បីធានាពីអនុលោមភាពទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់សហភាពអឺរ៉ុបស្តីពីសុវត្ថិភាពម្ហូបអាហារ សុខភាពសត្វ និងលក្ខខណ្ឌតម្រូវមួយចំនួនទៀតរបស់ទីផ្សារជាក់ស្តែង។ សិក្ខាសាលាប្រកបដោយអត្ថន័យខាងលើ ត្រូវបានរៀបចំឡើងដោយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ( CAPFISH-Capture) ក្រោមការគាំទ្រវិការពី សហភាពអឺរ៉ុប និងអនុវត្តរួមគ្នាដោយ ររដ្ឋបាលជលផល Fisheries Administration( FiA) និងអង្គការ UNIDO ។
-
ការផ្តល់វិញ្ញាបនបត្រ CQS សម្រាប់សហគ្រាសជោគជ័យជុំទី 2
ព័ត៌មាន 25/06/2024អបអរសាទរឧត្តមភាពនៃវិស័យជលផលកម្ពុជា! ជាជោគជ័យមួយថ្មីទៀត ដែលសហគ្រាសជលផលចំនួន ០៩ ទើបបានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ដែលមានតម្លៃដ៏វិសេសវិសាល! វិញ្ញាបនបត្រនេះ សបញ្ជាក់អំពីការទទួលស្គាល់លើការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសលើការសម្រេចបានផ្នែកគុណភាព និងសុវត្ថិភាព ទំនួលខុសត្រូវផ្នែកសង្គម សមភាពយេនឌ័រ និងទំនុកចិត្តពីអតិថិជនលើផលិតផល។ សហគ្រាស ទឹកត្រី ង៉ូវហេងកំពត Ngovheng Fishsauce សហគ្រាស Unica សហគ្រាស ឌីស៊ីអេហ្វ ដេនីស ឃែរ ហ៊្វូដសិប្បកម្មកែច្នៃត្រីសោភ័ណសុម៉េង សិប្បកម្មកែច្នៃផលសមុទ្រ សុគា ក្រុងព្រះសីហនុ ក្រុមហ៊ុន Heng Channy Angkor Measសិប្បកម្មផលទឹកត្រី គីមហុី ខេត្តកែប សញ្ញាទន្សាយមួយ សហគ្រាស Aliments/អាលីម៉ង់ សហគ្រាស Cambodia Fresh Farm មកទល់ពេលបច្ចុប្បន្ន សហគ្រាសដែលទទួលបាន CQS សរុបមាន ១៧ សហគ្រាស។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលជលផល Fisheries Administration ជាអ្នកគ្រប់គ្រងលើការវាយតម្លៃ និងផ្តល់និមិត្តសញ្ញា CQS ក្រោមកិច្ចគាំទ្រពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) អនុវត្តដោយអង្គការ UNIDO ក្រោមការគាំទ្រថវិការពី សហភាពអឺរ៉ុប (EU)។
-
សិក្ខាសាលាបណ្តុះបណ្តាលស្តីពីបទដ្ឋានបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផលកម្ពុជា
ព័ត៌មាន 13/06/2024លើកស្ទួយ និងផ្តល់អំណាចសេដ្ឋកិច្ចដល់វិស័យជលផល! គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរយៈពេល ០៣ ថ្ងៃ ស្តីពីបទដ្ឋានបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផលកម្ពុជា។ សិក្ខាកាមដែលជាមន្រ្តីអាជ្ញាធរមានសមត្ថកិច្ច (FCA) និងពីខណ្ឌរដ្ឋបាលជលផលពី ១៧ ខេត្តផ្សេងគ្នា (មានស្ត្រីចំនួន ១៧ នាក់) ទទួលបានចំណេះដឹង និងជំនាញពាក់កព័ន្ធទៅនឹងការអនុវត្តប្រព័ន្ធត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារ ផ្តល់ដំបូន្មាន និងគាំទ្រដល់សហគ្រាសជលផល និងតួអង្គក្នុងខ្សែច្រវ៉ាក់តម្លៃប្រកបដោយប្រសិទិ្ធភាព។ នេះគឺជាការបោះជំហានដ៏ធំសម្បើមមួយក្នុងការសម្រេចបានអនុលោមភាពនៃតម្រូវការនាំចេញ និងទីផ្សារក្នុងស្រុក ក្នុងទិសដៅជំរុញការអភិវឌ្ឍវិស័យជលផលជារួម។ គម្រោងទទួលបានថវិកាគាំទ្រពី សហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល Fisheries Administration (FiA) និងអង្គការ UNIDO។
-
សិក្ខាបណ្តុះបណ្តាលស្តីអំពីការអភិវឌ្ឍប្រព័ន្ធអង្កេតដានឌីជីថលសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផល ផលិតផលជលផល
ព័ត៌មាន 09/05/2024លើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពក្នុងខ្សែច្រវាក់តម្លៃជលផលនៅកម្ពុជា! គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំសិក្ខាបណ្តុះបណ្តាលស្តីអំពីការអភិវឌ្ឍប្រព័ន្ធអង្កេតដានឌីជីថលសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផល ផលិតផលជលផលកម្ពុជា។ សហគ្រាសដែលអនុវត្តប្រព័ន្ធអង្កេតដាន នឹងទទួលបានទំនុកចិត្តពីអ្នកបរិភោគ និងភាពប្រកួតប្រជែងកាន់តែខ្ពស់ ដើម្បីមានលទ្ធភាពឈានចូលទីផ្សារកាន់តែទូលាយ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមអនុវត្តប្រព័ន្ធអង្កេតដាន។ រួមគ្នា យើងអាចធ្វើឲ្យកាន់តែទំនើបប្រសើរឡើងនូវប្រព័ន្ធអង្កេតដានដើម្បីតាមដាន និងពិនិត្យផល ផលិតផលជលផលខ្មែរតាំងពីកសិដ្ឋានរហូតដល់តុអាហារ។ គម្រោងគាំទ្រថវិកាដោយ សហភាពអឺរ៉ុប និងរួមគ្នាអនុវត្តដោយ រដ្ឋបាលជលផល និងអង្គការ យូនីដូ។
-
សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព និងសេវាកម្មមន្ទីរពិសោធន៍សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា
ព័ត៌មាន 28/03/2024ដំណើរឆ្ពោះទៅកាន់សុវត្ថិភាពម្ហូបអាហារ និងការគ្រប់គ្រងគុណភាព! ថ្មីៗនេះ អ្នកជំនាញ និងតំណាងស្ថាប័នពាក់ព័ន្ធ តាមរយៈសិក្ខាសាលាលើកកម្ពស់សមត្ថភាព និងសេវាកម្មមន្ទីរពិសោធន៍សុវត្ថិភាពម្ហូបអាហារ បានជួបប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងយុទ្ធសាស្រ្តដើម្បីទទួលបាន ISO17025។ សូមគូសបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍ដើរតួនាទីមិនអាចខ្វះបាន និងកំពុងអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារយ៉ាងសកម្ម។ គំនិតផ្តួចផ្តើមនេះ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) គាំទ្រថវិកាដោយ សហភាពអឺរ៉ុប អនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO។
-
សិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្តីពី របាយការណ៍បឋមនៃការប្រើប្រាស់ឱសថវារីសត្វ និងសារធាតុគីមីក្នុងវារីវប្បកម្មនៅកម្ពុជា
ព័ត៌មាន 24/02/2024កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីអនុវត្តសុវត្ថិភាពម្ហូបអាហារឲ្យកាន់តែប្រសើរទ្បើងសម្រាប់វិស័យវារីវប្បកម្មនៅកម្ពុជា! គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្តីពី៖ របកគំឃើញបឋមនៃការប្រើប្រាស់ឱសថវារីសត្វ និងសារធាតុគីមីក្នុងវារីវប្បកម្មនៅកម្ពុជា។ សិក្ខារសាលានេះ មានការចូលរួមពីស្ថាប័ន និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីពិភាក្សាលើលទ្ធផលស្រាវជ្រាវបឋម និងដើម្បីប្រមូលធាតុចូល សម្រាប់បញ្ចប់របាយការណ៍ស្រាវជ្រាវ ក៏ដូចជាដើម្បីបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងលើការប្រើប្រាស់ឱសថវារីសត្វ និងសារធាតុគីមីក្នុងវិស័យវារីវប្បកម្ម។ សូមចូលរួមបន្តជំរុញការអនុវត្តវារីវប្បកម្មល្អ (GAqP) តាមរយៈការប្រើប្រាស់ផលិតផលឱសថវារីសត្វ និងសារធាតុគីមីប្រកបដោយការទទួលខុសត្រូវ ដើម្បីអនាគតដែលប្រកបដោយសុខមាលភាព។ គម្រោង CAPFISH-Capture គាំទ្រថវិកាដោយ សហភាពអឺរ៉ុប និងអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល និងអង្គការ UNIDO។
-
Accreditation of Laboratory in Cambodia through CAPFish-CAPTURE Project Support
ព័ត៌មាន 21/02/2024តាមរយៈកិច្ចគាំទ្រពីសហភាពអឺរ៉ុប គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-CAPTURE) ដែលអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម សូមចូលរួមអបអរសាទរ មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដែលសម្រេចបានការទទួលស្គាល់ គុណភាពមន្ទីរពិសោធន៍ប្រកបដោយជោគជ័យ។ សមិទិ្ធផលនេះគឺជាលទ្ធផលនៃកិច្ចសហការនិងជំនួយបច្ចេកទេសដែលគម្រោងបានគាំទ្រដល់ IPC បន្ទាប់ពីការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងស្ថាប័នទាំងពីរ។ ការទទួលស្គាល់ជាផ្លូវការនេះត្រូវបានផ្តល់ដោយ សាជីវកម្មទទួលស្គាល់គុណភាពជាអន្តរជាតិ (IAS) កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២។ ការទទួលស្គាល់គុណភាពនេះ ផ្តល់លទ្ធភាពឱ្យមានការទទួលស្គាល់គុណភាពលទ្ធផល ចេញពីមន្ទីរពិសោធន៍កម្ពុជា ទាំងថ្នាក់ជាតិនិងអន្តរជាតិ រួមទាំងគុណភាពនិងសុវតិ្ថភាពផលនិងផលិតផលជលផលកម្ពុជាផងដែរ។ សមិទ្ធផលនេះនឹងជួយសម្រួលដល់ដំណើរការនាំចេញផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា រួមទាំងផលិតផលជលផលចូលទៅកាន់ទីផ្សារអន្តរជាតិដែលមានសក្តានុពល រួមមានទីផ្សារក្នុងតំបន់អាស៊ាន ប្រទេសចិន និងសហភាពអ៊ឺរ៉ុប។ ពុំមានមន្ទីរពិសោធន៍ដែលមានការទទួលស្គាល់គុណភាពបែបនេះច្រើនទេនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយភាគច្រើនយើងពឹងអាស្រ័យលើមន្ទីរពិសោធន៍ដែលមានការទទួលស្គាល់គុណភាពរបស់ប្រទេសជិតខាង លើការធ្វើតេស្តម្ហូបអាហារដែលត្រូវចំណាយលុយនិងពេលវេលាច្រើនផងដែរ។
-
វគ្គបណ្តុះបណ្តាល CQS បន្ថែមសម្រាប់អ្នកសវនករ
ព័ត៌មាន 02/01/2024នាពេលថ្មីៗនេះ គម្រោង CAPFISH-Capture ទើបតែបានរៀបចំវគ្គបណ្តុះបណ្តាលរំលឺក ឡើងវិញសម្រាប់សវនករនិមិត្តសញ្ញាគុណភាពផល ផលិតផលកម្ពុជា (CQS)។ វគ្គនេះ មានគោលបំណងធ្វើបច្ចុប្បន្ន កម្មលើសមត្ថភាព ជំនាញនិងចំណេះដឹងរបស់សវនករក្នុងការធ្វើ សវនកម្ម CQS ប្រកបដោយប្រសិទិ្ធភាព។ សវនករជុំទី២ ដែលទើប ជ្រើសរើសថ្មី មានឱកាសចុះធ្វើសវនកម្មសាកល្បងឬសវនកម្មស្រមោលនៅតាមសហគ្រាសគោលដៅ ដើម្បីយកចំណេះដឹង និងជំនាញទទួលបានពីការបណ្តុះបណ្តាលមកអនុវត្តជាក់ស្តែង។ CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារតាមគោលការណ៍ ស្ម័គ្រចិត្ត ផ្តួចផ្តើមនិងបង្កើតឡើងដោយគម្រោង CAPFISH-Capture ក្នុងគោលដៅជំរុញផលិតកម្មជលផលក្រោយប្រមូល ឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ ដើម្បីកសាងទំនុកចិត្តអតិថិជន បង្កើនឱកាសទីផ្សារនិងការនាំចេញ ជាពិសេសឧត្តមប្រយោជន៍ សុខភាពសាធារណៈ។ គម្រោងទទួលបានសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប (EU) និង អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ។
-
Training on HACCP Application for Fishery Processing Enterprises
ព័ត៌មាន 19/12/2023ថ្មីៗនេះ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំសិក្ខាសាលាស្តីពី ការអនុវត្តគោលការណ៍ ហាសឹប សម្រាប់សហគ្រាសកែច្នៃផលជលផលក្នុងគោលដៅពង្រឹងសមត្ថភាពបច្ចេកទេសដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តកម្មវិធីត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារប្រកបដោយប្រសិទ្ធភាព ក៏ដូចជាផ្តល់ការគាំទ្រនិងការណែនាំបន្ថែមដល់សហគ្រាសជលផលក្នុងការពង្រឹងផ្នែកតម្រូវការសុវត្ថិភាពម្ហូបអាហារ។ ជាមួយនឹងការកើនឡើងនៃតម្រូវការផលិតផលជលផលមានគុណភាពនិងសុវត្ថិភាព វាមានសារៈសំខាន់ណាស់ដែលអាជ្ញាធរមានសមត្ថកិច្ច និងសហគ្រាសជលផលត្រូវផ្តល់អាទិភាពដល់សុវត្ថិភាពម្ហូបអាហារ។ សិក្ខាសាលាខាងលើ បានផ្តោតជាសំខាន់លើប្រធានបទដូចជា គោលការណ៍ប្រព័ន្ធហាសឹប HACCP ការវិភាគហានិភ័យ និងប្រធានបទទាក់ទងនឹងយេនឌ័រ និងពលកម្មកុមារ ដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារអន្តរជាតិ។ យើងពិតជាមានមោទនភាពដែលមានអ្នកចូលរួមចម្រុះពីភាគីពាក់ព័ន្ធនានា ហើយយើងមានទំនុកចិត្តថាចំណេះដឹង និងជំនាញដែលទទួលបានក្នុងអំឡុងពេលសិក្ខាសាលា នេះនឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ។ គម្រោងនេះអនុវត្តរួមគ្នា ដោយរដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប (EU)។ #ប្រព័ន្ធហាសឹប#សហគ្រាសជលផល
-
Le Havre Border Control Post Visit
ព័ត៌មាន 15/10/2023គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះបានអញ្ជើញទៅទស្សនកិច្ចច្រកត្រួតពិនិត្យព្រំដែន Le Havre (BCP) និងកំពុងផែ HAROPA ដើម្បីស្វែងយល់លម្អិតពីការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ (SPS) និងសុវត្ថិភាពម្ហូបអាហាររបស់អាជ្ញាធរមានសមត្ថកិច្ច (CA) នៅតាមច្រកព្រំដែនរបស់សហភាពអឺរ៉ុប។ សមាសភាពគណៈប្រតិភូរួមមានតំណាងមកពីនាយកដ្ឋានជំនាញ និងសហគ្រាសកែច្នៃផល ផលិតផលជលផពីកម្ពជា។ ដំណើរទស្សនកិច្ចនេះរៀបចំដោយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) និងរួមគ្នាអនុវត្តដោយរដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ។