ព័ត៌មាន28/09/2023

Meeting for DG-SANTE Audit Preparation Update

សមិទ្ធផលផ្លែផ្កាគួរជាទីមោទនត្រូវបានសាទរ តាមរយៈជំនួបប្រជុំរបស់គណៈប្រតិភូកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) របស់សហភាពអឺរ៉ុប ។

ជំហរ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានគូសបញ្ជាក់តាមរយៈកិច្ចគាំទ្រ និងការសហការរបស់ MAFF ជាពិសេស រដ្ឋបាលជលផល Fisheries Administration (FiA) ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)។ ក្រៅអំពីវឌ្ឍនភាពដែលគម្រោងសម្រេចបានមកទល់ពេលនេះ ការទទួលស្គាល់របស់សហភាពអឺរ៉ុប ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានលើកយកមកពិភាក្សានិងត្រៀមលក្ខណៈសម្រាប់បេសកកម្មផ្ទៀងផ្ទាត់របស់ DG-SANTE មកកាន់ប្រទេសកម្ពុជា គឺជាជំហានមួយដែលគួរឱ្យកត់សម្គាល់។

កម្ពុជាកំពុងស្ថិតនៅដំណាក់កាលត្រៀមរៀបចំនាពេលនេះ ដោយបានស្នើឱ្យ DG-SANTE ចុះមកពិនិត្យផ្ទៀងផ្ទាត់និងវាយតម្លៃលើការអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការសម្រាប់អនុវិស័យជលផលនាចុងឆ្នាំ២០២៤។

នេះជាផ្នែកមួយនៃគម្រោង CAPFISH-Capture ដែលមានការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប។

Share to: