Launching of CQS Certification Scheme
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវប្រព័ន្ធវិញ្ញាបនបត្រ សុវត្ថិភាពម្ហូបអាហារថ្មីដែលមាន ឈ្មោះថា “និមិត្តសញ្ញាគុណភាពផល ផលិតផលជលផល ហៅកាត់ថា “CQS” ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅក្នុងវិស័យជលផល។ ស្តង់ដារនេះតម្រូវឱ្យសហគ្រាសកែច្នៃផល ផលិតផលជលផលអនុវត្តតម្រូវការអនាម័យអប្បបរមា ដើម្បីកសាងទំនុកចិត្តអ្នកប្រើប្រាស់ ការការពារសុខភាពសាធារណៈ និងការពង្រីកទីផ្សារ និងការនាំចេញ។
ប្រព័ន្ធវិញ្ញាបនបត្រ CQS ត្រូវបានបង្កើតឡើងដោយ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ( CAPFish Capture) ក្រោមសហហិរញ្ញប្បទានដោយសហភាពអឺរ៉ុប និងរួមគ្នាអនុវត្តដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ។



