វិញ្ញាបនប័ត្រសុខភាព
ផលិតផលជលផលដែលផលិតសម្រាប់មនុស្សទទួលទាន ត្រូវមានវិញ្ញាបនបត្រសុខភាពដែលចេញដោយ DFPTQ មុននាំចេញ។វិញ្ញាបនបត្រអះអាងថាផលិតផល ផលិតឡើងដោយអនុលោមតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ សមប្រកបសម្រាប់មនុស្សទទួលទាន។
ទីផ្សារសហភាពអឺរ៉ុប និងប្រទេសចិនមានតម្រូវការជាក់លាក់ដាច់ដោយឡែក ស្របតាមការកំណត់វិញ្ញាបនបត្រសុខភាពរបស់ខ្លួន។
សម្រាប់ទីផ្សារអាស៊ាន សហរដ្ឋអាមេរិក កូរ៉េ និងជប៉ុន ពុំមានតម្រូវនោះទេ ដោយអាចប្រើប្រាស់តែវិញ្ញាបនបត្រសុខភាពទូទៅបាន។
ប្រតិបត្តិករអាជីវកម្ម ត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រសុខភាពពី DFPTQ ។
សម្រាប់ទីផ្សារសហភាពអឺរ៉ុប មានទម្រង់ពាក្យសុំនិងឯកសារចាំបាច់មួយចំនួនដែលត្រូវបំពេញ។ បន្ថែមលើនេះ មន្ត្រីអធិការកិច្ចរបស់ DFPTQ មានសិទិ្ធត្រួតពិនិត្យទំនិញនៅក្នុងរោងចក្រឬឃ្លាំងរបស់សហគ្រាស មុននឹងចេញវិញ្ញាបនបត្រសុខភាពឱ្យសហគ្រាស។ សម្រាប់ទីផ្សារផ្សេងទៀត អាចនឹងមានការពិនិត្យនិងផ្ទៀងផ្ទាត់តាមសភាពជាក់ស្តែងនៃតម្រូវការសុវត្ថិភាពម្ហូបអាហារ និងឯកសារ ពាក់ព័ន្ធទៅនឹងវិញ្ញាបនបត្រសុខភាព។