FiA Increases Its Efforts to Promote Food Safety
«បន្ថែមពីលើការគាំទ្រនាពេលបច្ចុប្បន្ន [ពីគម្រោង CAPFISH-Capture] សហគ្រាសដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញផល ផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារសហភាពអឺរ៉ុប នឹងត្រូវបានជ្រើសរើស និងគាំទ្របន្ថែមតាមរយៈការរៀបចំបង្កើតឱ្យមានប្រព័ន្ធអង្កេតដាន និងឯកសារនានាពាក់ព័ន្ធនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះពិនិត្យ និងវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហាររបស់ សហភាពអឺរ៉ុប (DG SANTE) នាដើមឆ្នាំ២០២៤។» ប្រសាសន៍របស់ បណ្ឌិត ខូវ គួង តំណាងឲ្យ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក រដ្ឋបាលជលផល Fisheries Administration ក្នុងពិធីប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជាសម្រាប់សហគ្រាសកែច្នៃជលផលទទួលជោគជ័យ។




