សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព និងសេវាកម្មមន្ទីរពិសោធន៍សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា
ដំណើរឆ្ពោះទៅកាន់សុវត្ថិភាពម្ហូបអាហារ និងការគ្រប់គ្រងគុណភាព!
ថ្មីៗនេះ អ្នកជំនាញ និងតំណាងស្ថាប័នពាក់ព័ន្ធ តាមរយៈសិក្ខាសាលាលើកកម្ពស់សមត្ថភាព និងសេវាកម្មមន្ទីរពិសោធន៍សុវត្ថិភាពម្ហូបអាហារ បានជួបប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងយុទ្ធសាស្រ្តដើម្បីទទួលបាន ISO17025។ សូមគូសបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍ដើរតួនាទីមិនអាចខ្វះបាន និងកំពុងអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារយ៉ាងសកម្ម។
គំនិតផ្តួចផ្តើមនេះ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) គាំទ្រថវិកាដោយ សហភាពអឺរ៉ុប អនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO។
