ភារកិច្ច
នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព មានភារកិច្ច ដូចខាងក្រោម:
- តាមដាន ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល និងចត្តាឡីស័ក
- វិភាគ វាយតំលៃ និងបញ្ជាក់គុណភាព សុវត្ថិភាពជលផលផលិតផលជលផល សិក្សាស្រាវជ្រាវទៅលើសេដ្ឋកិច្ចសង្គម និងទីផ្សារនៅក្នុងផលិតកម្មកែច្នៃ និងអាជីវកម្ម
- ដោះស្រាយរាល់បញ្ហាទាក់ទងទៅនឹងអនាម័យ គុណភាព សុវត្ថិភាពផល ផលិតផលជលផល នៅក្នុងផ្នែក ផលិតកម្ម កែច្នៃ និងអាជីវកម្ម
- រៀបចំលិខិតបទដ្ឋានបច្ចេកទេស ដែលទាក់ទងទៅនឹងគុណភាព សុវត្ថិភាព ការថែរក្សាការពារគុណភាពផល ផលិតផលជលផល និងស្ថានភាពសុខភាពវារីជាត
- សិក្សាស្រាវជ្រាវកំណត់ស្តង់ដារនៃគុណភាព និងសុវត្ថិភាពនៃផល ផលិតផលជលផល
- សិក្សាស្រាវជ្រាវអំពីទំនាក់ទំនង និងខ្សែសង្វាក់ផលិតកម្មផល ផលិតផលជលផល
- សិក្សាស្រាវជ្រាវតួនាទីនៃផល ផលិតផលជលផល ក្នុងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ
- សិក្សាស្រាវជ្រាវអំពីបច្ចេកទេសវេចខ្ចប់ និងថែរក្សា និងរយៈពេលប្រើប្រាស់ផល ផលិតផលជលផល
- បង្កើត រក្សាទុកមូលដ្ឋានទិន្នន័យបច្ចេកទេសវិទ្យាសាស្ត្រ និងផ្សព្វផ្សាយព័ត៌មាន អំពីបច្ចេកទេសវិទ្យាកែច្នៃ ផលជលផល ព័ត៌មានទីផ្សារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ
- បណ្តុះបណ្តាលពីបច្ចេកវិទ្យាកែច្នៃផលជលផល ព័ត៌មានទីផ្សារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ
- អនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន ។
នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព ដឹកនាំដោយប្រធាននាយកដ្ឋានមួយរូប និងអមដោយអនុប្រធាន នាយកដ្ឋាន មួយចំនួនជាជំនួយការ តាមការចាំបាច់ ។