ព័ត៌មាន02/08/2024

សិក្ខាសាលាផ្សព្វផ្សាយស្តីពី លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល

🐟✈️ រួមសហការបោះជំហានចូលទៅកាន់ទីផ្សារនាំចេញផលិតផលជលផលបានកាន់តែប្រសើរ!

ថ្មីៗនេះដែរ យើងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល» ជូនដល់ម្ចាស់សហគ្រាសកែច្នៃផលជលផល និងតួអង្គក្នុងខ្សែច្រវ៉ាក់តម្លៃ ដែលមានសក្តានុពល និងគោលបំណងនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារក្រៅស្រុកផ្សេងទៀតលើទិដ្ឋភាពបច្ចេកទេស និងការត្រៀមលក្ខណៈចាំបាច់មួយចំនួនស្របតាមលក្ខខណ្ឌតម្រូវរបស់បណ្តាប្រទេសឬទីផ្សារទាំងនោះ។

តើលោកអ្នកមានជ្រាបទេថា ដើម្បីឱ្យសហគ្រាសជលផលនៅកម្ពុជាអាចនាំចេញផលិតផលជលផលរបស់ខ្លួនទៅលក់នៅអឺរ៉ុបបាន ជាដំបូង និងសំខាន់បំផុតនោះគឺ កម្ពុជាត្រូវតែត្រូវបានទទួលស្គាល់ និងចុះឈ្មោះជាប្រទេសដែលអាចនាំចេញបាន។ ការណ៍នេះតម្រូវឱ្យមានការពិនិត្យ និងវាយតម្លៃដោយជោគជ័យពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) ដើម្បីធានាពីអនុលោមភាពទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់សហភាពអឺរ៉ុបស្តីពីសុវត្ថិភាពម្ហូបអាហារ សុខភាពសត្វ និងលក្ខខណ្ឌតម្រូវមួយចំនួនទៀតរបស់ទីផ្សារជាក់ស្តែង។

🌍🐠 សិក្ខាសាលាប្រកបដោយអត្ថន័យខាងលើ ត្រូវបានរៀបចំឡើងដោយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ( CAPFISH-Capture) ក្រោមការគាំទ្រវិការពី សហភាពអឺរ៉ុប និងអនុវត្តរួមគ្នាដោយ ររដ្ឋបាលជលផល Fisheries Administration( FiA) និងអង្គការ UNIDO ។

Share to: