សិក្ខាបណ្តុះបណ្តាលស្តីអំពីការអភិវឌ្ឍប្រព័ន្ធអង្កេតដានឌីជីថលសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផល ផលិតផលជលផល
លើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពក្នុងខ្សែច្រវាក់តម្លៃជលផលនៅកម្ពុជា!
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំសិក្ខាបណ្តុះបណ្តាលស្តីអំពីការអភិវឌ្ឍប្រព័ន្ធអង្កេតដានឌីជីថលសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផល ផលិតផលជលផលកម្ពុជា។ សហគ្រាសដែលអនុវត្តប្រព័ន្ធអង្កេតដាន នឹងទទួលបានទំនុកចិត្តពីអ្នកបរិភោគ និងភាពប្រកួតប្រជែងកាន់តែខ្ពស់ ដើម្បីមានលទ្ធភាពឈានចូលទីផ្សារកាន់តែទូលាយ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមអនុវត្តប្រព័ន្ធអង្កេតដាន។ រួមគ្នា យើងអាចធ្វើឲ្យកាន់តែទំនើបប្រសើរឡើងនូវប្រព័ន្ធអង្កេតដានដើម្បីតាមដាន និងពិនិត្យផល ផលិតផលជលផលខ្មែរតាំងពីកសិដ្ឋានរហូតដល់តុអាហារ។
គម្រោងគាំទ្រថវិកាដោយ សហភាពអឺរ៉ុប និងរួមគ្នាអនុវត្តដោយ រដ្ឋបាលជលផល និងអង្គការ យូនីដូ។
