ព័ត៌មាន03/08/2023

CQS Protect Public Health and Enhance Market Access

លោក Bryan FORNARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការបំពេញការងារ និងសហការជាមួយស្ថាប័នរដ្ឋ និងវិស័យឯកជន យើងអាចរួមចំណែកធានាឲ្យមាននូវផលិតផលមានគុណភាពស្របតាមស្តង់ដារ មានសុវត្ថិភាព បើកចំហឱកាសក្នុងការធ្វើធុរកិច្ចបានកាន់តែប្រសើរ ជាពិសេសផ្តល់ការងារសមរម្យនៅក្នុងអាជីវកម្មម្ហូបអាហារ។ «កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយការពារអ្នកបរិភោគពីហានិភ័យផ្នែកសុខភាពផ្សេងៗ។ កម្មវិធីជំរុញកំណើនជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH) ក្រោមថវិកាគាំទ្ររបស់ សហភាពអឺរ៉ុប នៅតែបន្តធ្វើការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើឲ្យប្រសើរឡើងនូវអនុលោមភាពសុវត្ថិភាពម្ហូបអាហារ។ កិច្ចការណ៍នេះ នឹងជួយឱ្យផល ផលិតផលជលផលកម្ពុជាអាចបោះជំហានជាបណ្តើរៗចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិផ្សេងទៀត។ យើងពិតជាមានសេចក្តីរីករាយជាពន្លឹក ចំពោះសមិទិ្ធផលដ៏ប្រត្យក្សនាឱកាសនេះ នោះគឺការអភិវឌ្ឍនិមិត្តសញ្ញាទទួលស្គាល់គុណភាពកម្ពុជា CQS។»

Share to: