វិញ្ញាបនប័ត្រ CQS

និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ជាប្រព័ន្ធវិញ្ញាបនបត្រតាមគោលការណ៍ស្ម័គ្រចិត្តដើម្បីលើកកម្ពស់ផលិតកម្មប្រកបដោយគុណភាពនិងសុវត្ថិភាព ក្នុងការកសាងទំនុកចិត្តអ្នកប្រើប្រាស់ ពង្រីកទីផ្សារនិងការនាំចេញ​ ដើម្បីការពារសុខភាពសាធារណជន។ ប្រព័ន្ធតម្រូវឱ្យសហគ្រាសកែច្នៃផល​ ផលិតផលជលផលអនុវត្តស្តង់ដារសុខភាព និងអនាម័យអប្បបរមា។

CQS ត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈប្រកាសលេខ ៥៦៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៦។ ប្រកាសមានគោលដៅជំរុញនិងលើកកម្ពស់ការអនុវត្តអនាម័យល្អ សុវត្ថិភាពម្ហូបអាហារ និងប្រព័ន្ធគ្រប់គ្រង គុណភាពដើម្បីបន្ថែមតម្លៃដល់ផល ផលិតផលជលផលកម្ពុជា។

ប្រព័ន្ធវិញ្ញាបនបត្រត្រូវបានបង្កើតឡើងតាមបែបចូលរួម ពិភាក្សាគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព ឆ្លងយោបល់ជាសាធារណៈ ដាក់ឱ្យអនុវត្តសាកល្បង និងវាយតម្លៃរួមតាមរយៈកិច្ចប្រជុំនិងសិក្ខាសាលាជាច្រើន និងក្រោយមកត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ដើម្បីរក្សាបាននូវជំនឿទុកចិត្តនិងសុចរិតភាពរបស់ប្រព័ន្ធ CQS មានតែសវនករមានគុណវុឌ្ឍិនិងចំណេះដឹងគ្រប់គ្រាន់ ទើបអាចធ្វើ សវនកម្ម CQS បាន។ មកទល់ពេលនេះ​ សវនករ CQS ដែលទទួលបានការបណ្តុះបណ្តាលនិងប្រលងជាប់ មានសម្បទាគ្រប់គ្រាន់ក្នុង ការធ្វើសវនកម្ម CQS មានចំនួនតែ២៧រូបប៉ុណ្ណោះ។ សវនកម្មសាកល្បង ត្រូវបានអនុវត្តនិងបំពាក់បំប៉នបន្ថែម រួមទាំងការបង្វឹកផ្សេងៗ ទៀត ដើម្បីបន្តលើកកម្ពស់ជំនាញនិងចំណេះដឹងរបស់ពួកគេ។ មកទល់ពេឡនេះ មានសហគ្រាសចំនួន១២ បានទទួលបានវិញ្ញាបនបត្រ CQS ។ សៀវភៅណែនាំស្តីពី CQS អាចទាញយកនៅទីនេះបាន៖

ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ CQS:

List of CQS Certified Fish Processing

ឈ្មោះសហគ្រាសលេខចុះបញ្ជីសុពលភាព
សហគ្រាសផលិតទឹកត្រី នី អៀងណេង០៨០៦០១-PP០០៣-២៣FiAថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​ ២០២៦
សហគ្រាស លាង ឡេង១២១០០១-PP០០៤-២៣FiAថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​ ២០២៦
សិប្បកម្ម ​សំណាង សុធា១៧១២០៩-PP០០១-២៣FiAថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​ ២០២៦
សហគ្រាស ហូមថេស ហ្វូត១៧១២០៤-PP០០២-២៣FiAថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​ ២០២៦
ក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ៊្វូដប្រដាក់សិនអូហ្វ កំពត០៧០៨០៥-PP០១០-២៣FiAថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៦
យូនិកា អេនធើប្រាយ១២០៧០២-PP០១១-២៣FiAថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៦
សិប្បកម្មកែច្នៃ វង្ស តារា០៩០៤០២-PP០០៦-២៣FiAថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​ ២០២៦
សិប្បកម្មកែច្នៃ  ហេងហ៊ត់ (សុខឃីម)​១៧១២០៦-PP០០៨-២៣FiAថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​ ២០២៦
សហគ្រាស ​ភ្នំពេជ្រ ​ប៊ុនឃា ២១១០០៣-PP០០៧-២៣FiAថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​ ២០២៦
សហគ្រាស ធឿន ស្រីនី០៣០៣០៨-PP០០៥-២៣FiAថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​ ២០២៦
សិប្បកម្មកែច្នៃត្រី សោភ័ណ សុម៉េង០៦០៧០៥-PP០០៩-២៣FiAថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៦
ក្រុមហ៊ុន ហេង ច័ន្ទនី អង្គរមាស ឯ.ក០២១៤០៣-PP០១៣-២៤FiAថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​ ២០២៧
ឌីស៊ីអេហ្វ ដេនីស ឃែរ ហ៊្វូដ១២០៤០៨-PP០១២-២៤FiAថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​ ២០២៧
សិប្បកម្មកែច្នៃផលសមុទ្រ សុគា ក្រុងព្រះសីហនុ១៨០៤០១-PP០១៥-២៤FiAថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ​ ២០២៧
ខេមបូឌា ហ្វ្រេស ហ្វាម០៨០៩០៥-PP០១៧-២៤FiAថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៤ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ​ ២០២៧
សិប្បកម្មទឹកត្រី គឹមហ៊ី សញ្ញារូបទន្សាយមួយ២២០២០១-PP០១៦-២៤FiAថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ​ ២០២៧
អាលីម៉ង់១៤០៤០៣-PP០១៤-២៤FiAថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ​ ២០២៧
Share to: