CQS Auditor Qualification Training
វគ្គបណ្តុះបណ្តាលស្តីពីគុណសម្បត្តិសវនករ ស៊ី ខ្យូ អេស សម្រាប់គាំទ្រដល់ប្រតិបត្តិករក្នុងវិស័យជលផល កំពុងប្រព្រឹត្តទៅ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីអធិការកិច្ចម្ហូបអាហារមកពី រដ្ឋបាលជលផល Fisheries Administration (FiA) ខណ្ឌជលផល និងវិទ្យាស្ថានស្តង់ដារកម្ពុជា។ នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ សវនករដែលមានចំណេះដឹង និងមានសមត្ថភាពខ្ពស់ប៉ុណ្ណោះនឹងត្រូវបានជ្រើសរើសដើម្បីឲ្យធ្វើសវនកម្ម ស៊ី ខ្យូ អេស ដើម្បីរក្សាភាពជឿជាក់ និងសុចរិតភាពនៃ ស៊ី ខ្យូ អេស។
តារយៈគម្រោង CAPFISH-Capture ប្រព័ន្ធវិញ្ញាបនបត្រ ស៊ី ខ្យូ អេស ត្រូវបានបង្កើតឡើង ជាស្តង់ដារម្ហូបអាហារថ្នាក់ជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់ការកែច្នៃផល ផលិតផលជលផលប្រកបដោយសុវត្ថិភាព ឆ្ពោះទៅរកការកសាងទំនុកចិត្តអ្នកប្រើប្រាស់ លទ្ធភាពទទួលបានទីផ្សារកាន់តែប្រសើរ និងការនាំចេញ ខណៈដែលជួយការពារសុខភាពសាធារណៈផងដែរ។
គម្រោងនេះគាំទ្រថវិកាដោយ សហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយ FiA និងអង្គការ UNIDO។




