Consultation Workshop on Product Standards and Traceability System
ថ្មីៗនេះ យើងបានរៀបចំសិក្ខាសាលពិគ្រោះយោបល់ស្តីពីស្តង់ដារផលិតផល និងប្រព័ន្ធអង្កេតដានផល ផលិតផលជលផលកម្ពុជា ក្រោមប្រធានបទ៖ ស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងគោលបំណងប្រមូលធាតុចូល និងអនុសាសន៍បន្ថែមដើម្បីរៀបចំបញ្ចប់ផែនទីបង្ហាញផ្លូវ បង្កើតប្រព័ន្ធអង្កេតដាន និងពិនិត្យកែសម្រួលលើគោលការណ៍ណែនាំបទដ្ឋានបច្ចេកទេស និងក្រមប្រតិបត្តិសម្រាប់
វិស័យជលផលដែលមានស្រាប់ ដែលជាការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់សម្រាប់ការចុះពិនិត្យវាយតម្លៃទទួលស្គាល់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) របស់ សហភាពអឺរ៉ុប ក្នុងឆ្នាំ ២០២៤។
នេះជាលទ្ធផលរំពឹងទុកមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល Fisheries Administration (FiA) និងអង្គការ UNIDO។




