ព័ត៌មាន19/05/2023

Consultation workshop on “Private Sector Compliance and Official Control

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី នីតិវិធីត្រួតពិនិត្យផ្លូវការ និងភាពអនុលោមនៃវិស័យឯកជន៖ ផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើសវនកម្មដោយ DG-SANTE ដើម្បីជួបពិគ្រោះយោយល់ជាមួយភាគីពាក់ព័ន្ធពីធាតុសំខាន់ៗ នៃប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ម្រមូលធាតុចូល មតិយោបល់ និងសំណើផ្សេងៗ ដើម្បីរៀបបញ្ចប់ឯកសារស្តីពីពិធីសារត្រួតពិនិត្យផ្លូវការ និងផែនទីបង្ហាញផ្លូវសម្រាប់ជួយ រដ្ឋបាលជលផល អនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការលើសុវត្ថិភាព និងគុណភាពផល ផលិតផលជលផល និងត្រៀមលក្ខណៈរួចរាល់សម្រាប់ការធ្វើសវនកម្មដោយ អគ្គនាយកដ្ឋានសម្រាប់សុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) នៃសហភាពអឺរ៉ុប។

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុប និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការយូនីដូ (UNIDO)។

Share to: