ព័ត៌មាន05/07/2023

CAPFISH-Capture project: A Journey Toward Global and EU Food Safety Compliance

CAPFISH-Capture៖ ដំណើរឆ្ពោះទៅកាន់ភាពអនុលោមផ្នែកសុវត្ថិភាពម្ហូបអាហារសកល និងសហភាពអឺរ៉ុប!

ផ្អែកលើលទ្ធផលពីដំណើរទស្សនៈកិច្ចសិក្សាប្រកបដោយជោគជ័យនៅប្រទេសឥណ្ឌូនេស៊ី សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការក្នុងវិស័យជលផល៖ បទពិសោធន៍ជោគជ័យរបស់ប្រទេសឥណ្ឌូនេស៊ី និងការអនុវត្តសម្រាប់ប្រទេសកម្ពុជា» ត្រូវបានរៀបចំឡើងដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ដែលទទួលបាន និងពិភាក្សាពីទិសដៅនាពេលខាងមុខដើម្បីត្រៀមលក្ខណៈរួចរាល់សម្រាប់សវនកម្មរបស់ អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG SANTE) របស់សហភាពអឺរ៉ុប ដើម្បីចុះឈ្មោះប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសដែលមានសិទ្ធិនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២៤។

បច្ចុប្បន្ន គម្រោង CAPFISH-Capture កំពុងគាំទ្រដល់អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលជលផល ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការ ស្របតាមតម្រូវការសកល រួមទាំងសហភាពអឺរ៉ុប។

រង់ចាំព័ត៌មានថ្មីៗ និងគំនិតផ្តួចផ្តើមជាច្រើនបន្ថែមទៀតរបស់គម្រោងនាពេលអនាគត។

Share to: