Awareness Training on NRMP and GAqP
រដ្ឋបាលជលផល (FiA) និង អង្គការ UNIDO បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងពី កម្មវិធីតាមដានសំណល់បសុឱសថ និងសារធាតុគីមីក្នុងផលិតផលវារីវប្បកម្មដែលហៅកាត់ថា NRMP រួមទាំងបណ្តុះបណ្តាលបន្ថែមដល់វារីវប្បករពីការអនុវត្តវារីវប្បកម្មល្អ ក៏ដូចជាបញ្ជ្រៀបពីជំងឺទូទៅដែលកើតលើត្រី និងវិធានការការពារ។
NRMP គឺជាកម្មវិធីគ្រប់គ្រងដែលផ្អែកលើហានិភ័យដើម្បីត្រួតពិនិត្យតាមដានសំណល់បសុឱសថ និងសារធាតុគីមីនៅក្នុងផលិតផល ជលផលចេញពីកសិដ្ឋានវារីវប្បកម្មនៅប្រទេសកម្ពុជា។ កម្មវិធី NRMP បានដំណើរការអស់រយៈពេល ៣ឆ្នាំមកហើយ ដែលកម្មវិធីនេះជាតម្រូវការចាំបាច់ដំបូង មុនឈានដល់ការនាំយកផលិតផលត្រីដែលមកពីកសិដ្ឋានកម្ពុជាទៅកាន់ទីផ្សារសកល រាប់បញ្ចូលទាំងសហភាពអឺរ៉ុប ហើយកម្មវិធីនេះដែរនឹងជួយការពារដល់សុវត្ថិភាពអ្នកប្រើប្រាស់។
ការអនុវត្តកម្មវិធីNRMPដែលមានប្រសិទ្ធភាពគឺពិតជាសំខាន់ដើម្បីបង្ការសារធាតុគីមីដែលមានហានិភ័យឆ្លងចូលទៅក្នុងផលិតផលទាំងនោះដែលអាចនឹងបង្កអោយមានភាពសុំានឹងមីក្រុប ក៏ដូចជាបញ្ហាសុខភាពសារធារណៈផ្សេងៗទៀតក្នុងចំណោមអ្នកប្រើប្រាស់ទូទៅ។
គួរបញ្ជាក់ផងដែរថាវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយនេះគឺជាផ្នែកមួយនៃវិធានការការពារសម្រាប់កម្មវិធី NRMP ដែលមានគោលបំណងដើម្បីបង្ការកុំឱ្យមាននូវវត្តមាននៃសំណល់បសុឱសថ និងសារធាតុគីមីដែលមិនសមស្របក្នុងផលិតផលវារីវប្បកម្ម។



