ព័ត៌មាន25/06/2024

ការផ្តល់វិញ្ញាបនបត្រ CQS សម្រាប់សហគ្រាសជោគជ័យជុំទី 2

🌟 អបអរសាទរឧត្តមភាពនៃវិស័យជលផលកម្ពុជា!

🎉 ជាជោគជ័យមួយថ្មីទៀត ដែលសហគ្រាសជលផលចំនួន ០៩ ទើបបានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ដែលមានតម្លៃដ៏វិសេសវិសាល! វិញ្ញាបនបត្រនេះ សបញ្ជាក់អំពីការទទួលស្គាល់លើការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសលើការសម្រេចបានផ្នែកគុណភាព និងសុវត្ថិភាព ទំនួលខុសត្រូវផ្នែកសង្គម សមភាពយេនឌ័រ និងទំនុកចិត្តពីអតិថិជនលើផលិតផល។

👉 សហគ្រាស ទឹកត្រី ង៉ូវហេងកំពត Ngovheng Fishsauce
👉 សហគ្រាស​ Unica
👉 សហគ្រាស ឌីស៊ីអេហ្វ ដេនីស ឃែរ ហ៊្វូដ
👉សិប្បកម្មកែច្នៃត្រីសោភ័ណសុម៉េង
👉 សិប្បកម្មកែច្នៃផលសមុទ្រ សុគា ក្រុងព្រះសីហនុ
👉 ក្រុមហ៊ុន Heng Channy Angkor Meas
👉សិប្បកម្មផលទឹកត្រី គីមហុី ខេត្តកែប សញ្ញាទន្សាយមួយ
👉 សហគ្រាស Aliments/អាលីម៉ង់
👉 សហគ្រាស Cambodia Fresh Farm

មកទល់ពេលបច្ចុប្បន្ន សហគ្រាសដែលទទួលបាន CQS សរុបមាន ១៧ សហគ្រាស។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលជលផល Fisheries Administration ជាអ្នកគ្រប់គ្រងលើការវាយតម្លៃ និងផ្តល់និមិត្តសញ្ញា CQS ក្រោមកិច្ចគាំទ្រពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) អនុវត្តដោយអង្គការ UNIDO ក្រោមការគាំទ្រថវិការពី សហភាពអឺរ៉ុប (EU)។

Share to: