ព័ត៌មាន21/02/2024

Accreditation of Laboratory in Cambodia through CAPFish-CAPTURE Project Support

តាមរយៈកិច្ចគាំទ្រពីសហភាពអឺរ៉ុប គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-CAPTURE) ដែលអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម

សូមចូលរួមអបអរសាទរ មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដែលសម្រេចបានការទទួលស្គាល់ គុណភាពមន្ទីរពិសោធន៍ប្រកបដោយជោគជ័យ។

សមិទិ្ធផលនេះគឺជាលទ្ធផលនៃកិច្ចសហការនិងជំនួយបច្ចេកទេសដែលគម្រោងបានគាំទ្រដល់ IPC បន្ទាប់ពីការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងស្ថាប័នទាំងពីរ។

ការទទួលស្គាល់ជាផ្លូវការនេះត្រូវបានផ្តល់ដោយ សាជីវកម្មទទួលស្គាល់គុណភាពជាអន្តរជាតិ (IAS) កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២។

ការទទួលស្គាល់គុណភាពនេះ ផ្តល់លទ្ធភាពឱ្យមានការទទួលស្គាល់គុណភាពលទ្ធផល ចេញពីមន្ទីរពិសោធន៍កម្ពុជា ទាំងថ្នាក់ជាតិនិងអន្តរជាតិ រួមទាំងគុណភាពនិងសុវតិ្ថភាពផលនិងផលិតផលជលផលកម្ពុជាផងដែរ។

សមិទ្ធផលនេះនឹងជួយសម្រួលដល់ដំណើរការនាំចេញផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា រួមទាំងផលិតផលជលផលចូលទៅកាន់ទីផ្សារអន្តរជាតិដែលមានសក្តានុពល រួមមានទីផ្សារក្នុងតំបន់អាស៊ាន ប្រទេសចិន និងសហភាពអ៊ឺរ៉ុប។

ពុំមានមន្ទីរពិសោធន៍ដែលមានការទទួលស្គាល់គុណភាពបែបនេះច្រើនទេនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយភាគច្រើនយើងពឹងអាស្រ័យលើមន្ទីរពិសោធន៍ដែលមានការទទួលស្គាល់គុណភាពរបស់ប្រទេសជិតខាង លើការធ្វើតេស្តម្ហូបអាហារដែលត្រូវចំណាយលុយនិងពេលវេលាច្រើនផងដែរ។

Share to: