ព័ត៌មាន15/10/2023

Le Havre Border Control Post Visit

គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះបានអញ្ជើញទៅទស្សនកិច្ចច្រកត្រួតពិនិត្យព្រំដែន Le Havre (BCP) និងកំពុងផែ HAROPA ដើម្បីស្វែងយល់លម្អិតពីការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ (SPS) និងសុវត្ថិភាពម្ហូបអាហាររបស់អាជ្ញាធរមានសមត្ថកិច្ច (CA) នៅតាមច្រកព្រំដែនរបស់សហភាពអឺរ៉ុប។ សមាសភាពគណៈប្រតិភូរួមមានតំណាងមកពីនាយកដ្ឋានជំនាញ និងសហគ្រាសកែច្នៃផល ផលិតផលជលផពីកម្ពជា។

ដំណើរទស្សនកិច្ចនេះរៀបចំដោយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) និងរួមគ្នាអនុវត្តដោយរដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ។

Share to: