Structured Learning Visit on the Regulatory Framework and Official Control System of Indonesia’s Fisheries Sector
តាមរយៈកម្មវិធីទស្សនកិច្ចសិក្សាស្តីពី ក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៃផលិតផលជលផល របស់ប្រទេសឥណ្ឌូនេស៊ី មន្ត្រីអធិការកិច្ច និងសវនករត្រួតពិនិត្យម្ហូបអាហារកម្ពុជា បានស្វែងយល់ពីកត្តាជោគជ័យសំខាន់ៗក្នុងការអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក រួមទាំងបានពិភាក្សាពីគន្លឺះសំខាន់ៗ ក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់សវនកម្មនាពេលខាងមុខដោយ អគ្គនាយកដ្ឋានសម្រាប់សុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) នៃសហភាពអឺរ៉ុប ដើម្បីចុះឈ្មោះប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសដែលមានសិទ្ធិនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២៤។ កម្មវិធីទស្សនកិច្ចសិក្សានេះរៀបចំឡើងដោយ គម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប។


