ព័ត៌មាន04/08/2022

Enhance Effective Participation in Codex Activities

ក្រោមសហហិរញ្ញប្បទានពីសហភាពអ៊ឺរ៉ុប គម្រោង CAPFish-Capture ផ្នែកអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល សហការអនុវត្តដោយ រដ្ឋបាលជលផល និងអង្គការ UNIDO បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី ក្របខណ្ឌគតិយុត្តសុវត្ថិភាពម្ហូបអាហារក្នុងវិស័យស្បៀងកសិកម្ម និងជលផល៖ ស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងផែនទីបង្ហាញផ្លូវ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

តួអង្គសំខាន់ៗក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធបាន ជួបពិភាក្សា អំពីភារកិច្ច និងតួនាទីរបស់ខ្លួន ការកំណត់នូវតម្រូវការអាទិភាពដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅក្នុងវិស័យកសិម្ហូបអាហារ។

ផ្អែកលើលទ្ធផលនៃការវាយតម្លៃ និងសិក្ខាសាលា ពិធីសារឬគោលការណ៍ណែនាំបច្ចេកទេសលើការត្រួតពិនិត្យផ្លូវការ នឹងត្រូវបង្កើតឡើង ដើម្បីដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋបាលជលផលដើម្បី អនុវត្តការងារត្រួតពិនិត្យលើគុណភាព និងសុវត្ថិភាពផល ផលិតផលជលផលរួមមានទាំងការនាំចេញ ការនាំចូល និងប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងខ្សែច្រវាក់តម្លៃផល ផលិតផលជលផលទាំងមូល។ ក្របខណ្ឌគតិយុត្ត និងផែនទីបង្ហាញផ្លូវ ដើម្បីសម្រេចបាននូវអនុលោមភាពសុវត្ថិភាពម្ហូបអាហារអាស៊ាន និងសហភាពអឺរ៉ុបក៏នឹងត្រូវបង្កើតឡើងផងដែរ។

អង្គពាក់ព័ន្ធមកពីស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងស្ថាប័ន សិក្សា ស្រាវជ្រាវប្រមាណ ៥០រូប បានចូលរួមក្នុងសិក្ខាសាលានេះ។

Share to: