ព័ត៌មាន17/06/2022

FiA and DG-SANTE Discuss NRMP Progress and Way Forward

ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា រដ្ឋបាលជលផល និងអង្គការ UNIDO បានរៀបចំកិច្ចប្រជុំជាផ្លូវការជាមួយតំណាងនៃអគ្គនាយកដ្ឋានសុខភាពនិងសុវត្ថិភាពម្ហូបអាហារ (DG SANTE) នៃសហភាពអឺរ៉ុប ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ពិភាក្សាអំពីផែនការយុទ្ធសាស្រ្តក្នុងការអនុវត្តផែនការជាតិគ្រប់គ្រងកាកសំណល់គីមីក្នុងផលិតផលវារីវប្បកម្ម (NRMP) ដើម្បីត្រៀមលក្ខណះចុះបញ្ជីប្រទេសកម្ពុជាក្នុងការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

តំណាង DG SANTE បានធ្វើបទបង្ហាញនិងពន្យល់អំពីកិច្ចដំណើរការ ការបំពេញឯកសារពាក់ព័ន្ធ និងបញ្ហាប្រឈមដែលប្រទេសកម្ពុជាត្រូវដោះស្រាយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហភាពអឺរ៉ុប រួមទាំងសវនកម្ម ដោយបានសង្កត់ធ្ងន់អំពីការទទួលស្គាល់គ្នាទៅវិញទៅមកពីសហភាពអឺរ៉ុប។

តំណាងពីរដ្ឋបាលជលផលនិងអង្គការ UNIDO បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនិងសមិទ្ធិផលរបស់ CAPFISH-CAPTURE ផ្នែកអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ជូនប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

Share to: