ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល
ចេញផ្សាយ ២១ មីនា ២០១៩
4047
នៅថ្ងៃព្រហស្បត្តិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជ
រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមកិច្ចប្រជុំបង្ហាញលទ្ធផលវាយតម្លៃ ស្ដីអំពី វារីវប្បកម្ម និងជលផល
ដោយនិរន្តភាពសម្រាប់ប្រទេសកម្ពុជា របស់ក្រុមការងារ GIZ ។