ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល
ចេញផ្សាយ ១៧ មករា ២០១៩
3479
នៅព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជ
រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានទទួលជួបពិភាក្សាការងារជាមួយក្រុមសាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវ
មកពីសកលវិទ្យាល័យ នេវ៉ាដា រ៉េណូ និងវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិច រួមមានៈ Dr. Zeb Hogan, Dr. Sudeep Sandra, Dr. Gordon
Holtgrieve និងProf. Hohn K. Horne ទៅលើការប្រើបច្ចេកវិទ្យាអេកូសោនដឺ ដែលជាបច្ចេកវិទ្យាថ្មីដើម្បីធ្វើការប៉ានប្រមាណបរិមាណត្រីដែល
កំពុងផ្លាស់ទីពីបឹងទន្លេសាបតាម ដងទន្លេសាបឆ្ពោះទៅទីជម្រករដូវប្រាំងនិងកន្លែងពងកូននៅតំបន់មេគង្គលើ។ ឯកឧត្តមបានមានប្រសាសន៍
បន្ថែមថា តួលេខទាំងអស់នេះសំខាន់ណាស់ ក្នុងការគ្រប់គ្រងធនធានជលនៃប្រទេសកម្ពុជា ក៏ដូចធនធានជលផងនៃទន្លេមេគង្គទាំងមូល។
ជាទីបញ្ចប់ភាគីទាំងពីរបានឯកភាពថា ការងារនេះមានទំហំធំ និងមានសារៈសំខាន់ខ្លាំង ហើយភាគីទាំងពីរនឹងរៀបចំផែនការជាក់លាក់មួយ
សំរាប់ធ្វើការងារនេះ។ បន្ទាប់មកគណៈប្រតិភូបានចុះពិនិត្យគន្លងដាយត្រីលេខ១៥ និងការនេសាទដោយប្រើឧបករណ៏ម៉ាញ់នៅស្រុកមុខកំពូល
ខេត្តកណ្តាល។