នាយកដ្ឋានកិច្ចការជលផល

ចេញ​ផ្សាយ​ ០៨ មករា ២០១៩ 39

នាយកដ្ឋានកិច្ចការជលផល

     នៅព្រះរាជាណាចក្រកម្ពុជាយើងការធ្វើអាជីវកម្មនេសាទគឺជាការធ្វើនេសាទលើធនធាន ជលផលធម្មជាតិហើយដែលត្រូវបានកំណត់

ដោយបទដ្ឋានច្បាប់ និងទៅតាមលក្ខណៈ បច្ចេកទេសក្នុងគោលបំណងថែរក្សាការពារប្រភពធនធាន និងធានាបាននូវនិរន្តរភាព

សម្រាប់ អនាគតកាល។ ការធ្វើនេសាទត្រូវបានបែងចែកទៅតាមប្រភេទ និងទំហំ ឧបករណ៍ដែលការអនុវត្តជាក់ស្តែង កន្លងមកគឺរួមមាន

ការនេសាទជាលក្ខណៈគ្រួសារ ការនេសាទជាលក្ខណៈសិប្បកម្ម និងការនេសាទជាលក្ខណៈឧស្សាហកម្ម។ ការធ្វើនេសាទគឺប្រព្រឹត្តទៅ 

តាមពេលវេលា និងរដូវនេសាទដែលកំណត់ដោយ ច្បាប់ ហើយដែលក្នុងនោះច្បាប់បានកំណត់ឱ្យមានជារដូវបិទនេសាទនិងរដូវបើក

នេសាទ។ 

      ផលនេសាទទាំងអស់ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពគ្រួសារលក់នៅលើទីផ្សារកែច្នៃទុកប្រើប្រាស់រយៈពេលយូរ និងនាំ

ចេញទៅ លក់នៅបរទេស។ ការធ្វើអាជីវកម្មនេសាទនៅ កម្ពុជាមានចរិតលក្ខណៈជា ប្រវត្តិសាស្ត្រយូរលង់មកហើយ ដោយសារភាព

អំណោយផលនៃស្ថានភាពភូមិសាស្ត្រប្រព័ន្ធទន្លេមេគង្គ រួមជាមួយនឹងបឹងទន្លេសាប។ជាពិសេសផល និងផលិតផលនេសាទបានរួម

ចំណែកក្នុងសេដ្ឋកិច្ចសង្គមកម្ពុជា និងនៅក្នុង វិស័យសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ផងដែរ។

តួនាទី និងភារកិច្ចរបស់នាយកដ្ឋានកិច្ចការជលផល

 • សិក្សាកសាងផែនទី និងកំនត់ព្រំប្រទល់ដែននេសាទ

 • រៀបចំស្តារ និងកែលំអរដែននេសាទ

 • រៀបចំឯកសារកំនត់តំបន់ដែលត្រូវអនុញ្ញាតឱ្យដាំដុះវារីរុក្ខជាតិនានា ក្នុងដែននេសាទ

 • សិក្សាស្រាវជ្រាវតំបន់ដែលអនុញ្ញាតឱ្យធ្វើសំណង់ និងការអភិវឌ្ឍន៍ នានាក្នុងដែននេសាទ

 • រៀបចំសៀវភៅបន្ទុកឡូត៍នេសាទ សៀវភៅនាវានេសាទ និងរៀបចំសំណុំឯកសារ វិនិយោគដេញថ្លៃឬជួលឡូត៍នេសាទ និងកំណត់ថ្លៃឈ្នួលឡូត៍នេសាទ

 • ពិនិត្យ និងសហការដោះស្រាយបញ្ហាដែលពាក់ព័ន្ឋនឹងការធ្វើអាជីវកម្ម នេសាទ

 • តាមដាន និងវាយតម្លៃសភាពការណ៍អាជីវកម្មនេសាទ និងដែននេសាទ

 • គ្រប់គ្រង ចាត់ចែងការអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ និងប្រើប្រាស់ទូក កាណូត នាវា នេសាទ

 •  អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

រចនាសម្ព័ន្ឋនាយកដ្ឋាន

      នាយកដ្ឋានកិច្ចការជលផលមានការិយាល័យចំណុះចំនួន ៤ ដូចខាងក្រោម ៖

 1.   ការិយាល័យរដ្ឋបាល

 2.   ការិយាល័យនេសាទទឹកសាប

 3.   ការិយាល័យនេសាទសមុទ្រ

 4.   ការិយាល័យដែននេសាទ ផែនទី និងព័ត៌មានភូមិសាស្ដ្រ

     ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១ រូប និងអមដោយអនុប្រធានមួយចំនួនជាជំនួយការ

តាមការចាំបាច់។ តួនាទី ភារកិច្ចការិយាល័យនីមួយៗមានដូចខាងក្រោម ៖

៥.១. ការិយាល័យរដ្ឋបាល

 •  រៀបចំចាត់ចែង និងគ្រប់គ្រងលិខិតរដ្ឋបាលនានារបស់នាយកដ្ឋាន

 •  គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិករបស់នាយកដ្ឋាន

 •  សម្របសម្រួល និងរៀបចំកម្មវិធីការងារជូនថ្នាក់ដឹកនាំនាយកដ្ឋាន

 •  សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់នាយកដ្ឋាន

 •  អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ ។

៥.២. ការិយាល័យនេសាទទឹកសាប

 • រៀបចំសៀវភៅបន្ទុកឡូត៍នេសាទ និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ

 • រៀបចំឯកសារកំណត់ថ្លៃឈ្នួលនេសាទ

 • រៀបចំឯកសារ និងលិខិតបទដ្ឋានសម្រាប់វិនិយោគឡូត៍នេសាទការដេញថ្លៃឡូត៍  ឬជួលឡូត៍នេសាទ

 • ពិនិត្យ និងសហការដោះស្រាយបញ្ហានានា ដែលពាក់ពន្ធ័នឹងការធ្វើ អាជីវកម្មនេសាទ

 • សហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ពន្ធ័នានា ដើម្បីពង្រឹងការគ្រប់គ្រង អាជីវកម្មនេសាទតាមបទដ្ឋានច្បាប់

 • តាមដាន និងវាយតម្លៃស្ថានភាពការធ្វើអាជីវកម្មនេសាទទឹកសាប

 • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ការិយាល័យ

 • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ។

៥.៣. ការិយាល័យនេសាទសមុទ្រ

 • រៀបចំសៀវភៅនាវានេសាទ

 • ពិនិត្យលិខិតស្នើសុំការអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទសមុទ្រ ការ ប្រើប្រាស់ទូក កាណូតនាវានេសាទ

 • រៀបចំឯកសារកំណត់ថ្លៃឈ្នួលនេសាទ

 • ពិនិត្យ និងសហការដោះស្រាយបញ្ហានានា ដែលពាក់ពន្ធ័នឹងការធ្វើអាជីវកម្មនេសាទ

 • សហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ពន្ធ័នានា ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មនេសាទតាមបទដ្ឋានច្បាប់

 • តាមដាន និងវាយតម្លៃស្ថានភាពការធ្វើអាជីវកម្មនេសាទសមុទ្រ

 • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ការិយាល័យ

 • អនុវត្ដភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ។

៥.៤. ការិយាល័យដែននេសាទ ផែនទី និងព័ត៌មានភូមិសាស្ដ្រ 

 • សិក្សា និងរៀបចំកសាងផែនទីព្រំប្រទល់ដែននេសាទ

 • សិក្សាពិនិត្យ និងរៀបចំកែលម្អ និងអភិវឌ្ឍដែននេសាទ

 • រៀបចំឯកសារ និងកំណត់តំបន់ដែលត្រូវអនុញ្ញាតឱ្យដាំដុះវារីរុក្ខជាតិនានាក្នុងដែននេសាទ

 • ពិនិត្យតាមដាន និងវាយតម្លៃសំណើសុំអនុញ្ញាតធ្វើសំណង់និងគំរោងអភិវឌ្ឍន៍នានានៅក្នុងដែននេសាទ

 • សហការដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធទៅនឹងដែននេសាទ

 • តាមដាន និងវាយតម្លៃស្ថានភាពដែននេសាទ

 • សិក្សាបកស្រាយ និងរៀបចំផែនទីព្រៃលិចទឹក និងព្រៃកោងកាង

 • កំណត់ព្រំប្រទល់នាទីព្រៃលិចទឹក ព្រៃកោងកាង ឡូត៍នេសាទ កន្លែងអភិរក្ស និងកន្លែងអភិវឌ្ឍន៍

 • គ្រប់គ្រង និងរៀបចំទិន្នន័យជាលក្ខណៈប្រព័ន្ធ

 • កំណត់អូរ បឹង ព្រែកបញ្ចូលក្នុងផែនទី

 • បង្កើតទិន្នន័យភូមិសាស្ដ្រសម្រាប់វិស័យជលផល

 • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និង លទ្ធផលការងាររបស់ការិយាល័

 • អនុវត្ដភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ។

 មន្ត្រីនាយកដ្ឋានកិច្ចការជលផល

មន្ត្រីនៅក្នុងនាយកដ្ឋានកិច្ចការជលផលមានចំនួនសរុប ៥៥ (ស្រី ១៤ប្រុស ៤១) ចំនួននេះ
ត្រូវបានបែងចែកជាកំរិតជំនាញ ដូចខាងក្រោមនេះ ៖

 

បណ្ឌិត

:

 ០០ នាក់

 

បរិញ្ញាប័ត្រជាន់ខ្ពស់

:

 ១១ នាក់

 

បរិញ្ញាប័ត្រ

:

 ២៥ នាក់

 

បរិញ្ញាប័ត្ររង

:

 ០២ នាក់

 

បឋម

:

 ០០ នាក់

 

បណ្តុះបណ្តាល

:

 ០៣ នាក់

  ទំនាក់ទំនង:

លោក  អ៊ុច វុត្ថា  ប្រធាននាយកដ្ឋានកិច្ចការជលផល

 

ទូរស័ព្ទៈ (៨៥៥) ០១២ ៩៤​៨ ៤​៧៤ 

អ៊ីម៉ែល:  vutha_ouch@yahoo.com