លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល

ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២២ 4589

អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីរដ្ឋបាលជលផល ស្តីពី “មូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងជីភីអេស” ចាប់ពីថ្ងៃចន្ទ ទី០៦កើតដល់ថ្ងៃទី១០កើត ខែមាឃ ត្រូវនឹងថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ។ ការបណ្តុះបណ្តាលនេះ ដឹកនាំសម្របសម្រួលដោយលោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងអ្នកសម្របសម្រួលកម្មវិធី CAPFISH-Capture និងក្រុមការងារបច្ចេកទេសនៃអង្គការFAO។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើប្រធានបទសំខាន់ៗរួមមាន (១)ការស្វែងយល់ពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងទ្រឹស្តីទិន្នន័យ (២)ការហ្វឹកហាត់គ្រប់គ្រងទិន្នន័យប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (៣)ការស្វែងយល់របៀបប្រើប្រាស់កម្មវិធី ArcGIS Desktop  និង(៤)ទស្សនាទាន និងការប្រើប្រាស់ឧបករណ៍ជីភីអេស។