ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ចេញ​ផ្សាយ​ ០២ តុលា ២០២០ 6497

ថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០  ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចុះទស្សនកិច្ចតំបន់អភិរក្សជលផលនៅអាងទឹកវារីអគ្គិសនីសេសានក្រោមពីរ និងជណ្តើរត្រីបម្លាស់ទីចុះឡើង ដែលក្រុមហ៊ុនបានសាងសង់ ព្រមទាំងបាននាំមកនូវត្រីមេពូជ និងកូនត្រីពូជធម្មជាតិមួយចំនួនមកព្រលែងចូលទៅក្នុងតំបន់អភិរក្ស ដើម្បីបង្កើនផលស្តុកត្រីធម្មជាតិឡើងវិញ។ ត្រីមេពូជ និងកូនត្រីមានចំនួន ៣ ប្រភេទ រួមមាន៖ ត្រីខ្យាមេពូជចំនួន ២០០គីទ្បូក្រាម កូនត្រីប្រាចំនួន ៥ម៉ឺនក្បាល កូនត្រីឆ្ពិនចំនួន ១ម៉ឺនក្បាល ពិធីនេះក៏មានការចូលរួមផងដែរពីតំណាងក្រុមហ៊ុន LSS 2 តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងក្រចេះ រដ្ឋបាលស្រុកសេសាន ក្រុមប្រឹក្សាឃុំភ្លុក និងស្រែគរ និងសហគមន៍នេសាទ។