នាយកដ្ឋានផែនការហិរញ្ញវត្ថុនិងសហប្រតិបត្តិការអន្តរជាតិ

ចេញ​ផ្សាយ​ ០៨ មករា ២០១៩ 17

នាយកដ្ឋានផែនការហិរញ្ញវត្ថុនិងសហប្រតិបត្តិការអន្តរជាតិ

    នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិមានតួនាទី និងភារកិច្ច សំខាន់ៗក្នុងការរៀបចំការងារផែនការយុទ្ធសាស្ត្រសំរាប់អភិវឌ្ឍន៍វិស័យជលផលក្នុងនោះរួម មានការរៀបចំផែនការរយៈពេលខ្លីរយៈពេលមធ្យមនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈ ពេលវែង។ ផ្នែកស្ថិតិជលផលនាយកដ្ឋានបានខិតខំប្រមូលរាល់ស្ថិតិពីបណ្តានាយកដ្ឋានជលផលខេត្ត-ក្រុងដើម្បីរៀបចំចងក្រងវិភាគ នឹងរៀបចំជារបាយការណ៍ប្រចាំខែត្រីមាស ឆមាសនិងរបាយការណ៍ប្រចាំឆ្នាំ។ការងារគណនេយ្យនាយកដ្ឋានបានខិតខំក្នុងការប្រមូលថ្លៃឈ្នួលឡូត៍

នេសាទនិងបំណុលឈ្នួលឡូត៍នេសាទ។ ជាមួយគ្នានេះដែរផ្នែកគណនេយ្យក៏បានរៀបចំ ស្នើសុំ ថវិការចំណូលចំណាយផ្សេងៗនិងរៀបចំបញ្ជីសារពើភណ្ឌ័របស់នាយកដ្ឋានជលផល។

តួនាទី ភារៈកិច្ចនាយកដ្ឋានផែនការហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិ

 • រៀបចំ និង សម្របសម្រួលការកសាងគោលនយោបាយវិស័យជលផល និងកសាងគម្រោង ផែនការសកម្មភាព វិស័យ​​​​​ជលផលរយៈពេលខ្លី មធ្យម និងវែង
 • វិភាគ ផ្តល់យោបល់ និងរៀបចំគម្រោងវិនិយោគសាធារណៈ វិនិយោគឯកជនក្នុងវិស័យ ជលផល
 • គ្រប់គ្រងស្តិតិជលផល ឧបករណ៍សម្ភារៈជលផល និងតាមដានទីផ្សារជលផល
 • បូកសរុបរបាយការណ៍សភាពកាណ៌វិស័យជលផល និងរៀបចំរបាយការណ៍តាមដាន វាយតម្លៃសកម្មភាពអនុវត្ត ប្រចាំត្រី​​មាស និងប្រចាំឆ្នាំ
 • រៀបចំ និងសម្របសម្រួលការកសាងផែនការហិរញ្ញវត្ថុលើគ្រប់ផ្នែក និងពិនិត្យកិច្ចសន្យា ពាក់ព័ន្ឋវិស័យជលផល
 • គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារៈ និងធ្វើបញ្ជីសារពើភ័ណ្ឌ
 • ប្រមូលថ្លៃឈ្នួលនេសាទប្រាក់ពិន័យ ប្រាក់លក់ឧបករណ៍និងសម្ភារៈនេសាទរឹបអូសនិងបំណុលផ្សេងៗ
 • គ្រប់គ្រងការងារសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនង រៀបចំគម្រោងកិច្ចសហការជា មួយស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការនានា
 • តាមដាន ជម្រុញនិងវាយតម្លៃលើការអនុវត្តកំណត់ហេតុ អនុស្សរណៈពិធិសារ អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ពាក់ព័ន្ធនឹងវិស័យជលផល
 • គ្រប់គ្រង ពិនិត្យ និងសម្របសម្រួលគ្រប់សកម្មភាពការងារ ពាក់ព័ន្ធនឹងការរៀបចំលើក សំណើគម្រោង របស់គ្រប់ អង្គភាពជលផល និងជួយស្វែងរកដៃគូម្ចាស់ជំនួយអន្តរជាតិ ជាទ្វេភាគី ឬពហុភាគីដើម្បីគាំទ្រគម្រោង
 • តាមដាន និងវាយតម្លៃផលប៉ៈពាល់គោលនយោបាយវិស័យជលផល និងការអនុវត្តផែនការសកម្មភាពនៃវិស័យជលផល
 • អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

រចនាសម្ព័ន្ឋនាយកដ្ឋាន

       នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្ដិការអន្ដរជាតិ មានការិយាល័យចំណុះចំនួន ៤ ដូចខាងក្រោម ៖

                ១. ការិយាល័យរដ្ឋបាល និងផែនការ

                ២. ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ

                ៣. ការិយាល័យសហប្រតិបត្ដិការអន្ដរជាតិ និងស្ថិតិ

                ៤. ការិយាល័យតាមដាន និងវាយតម្លៃ

           ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១ រូប និងអមដោយអនុប្រធានមួយចំនួន

ជាជំនួយការ តាមការ ចាំបាច់ ។ តួនាទី ភារកិច្ចការិយាល័យនីមួយៗ មានដូចខាងក្រោម ៖

៣.១.ការិយាល័យរដ្ឋបាល និងផែនការ

 •  រៀបចំ ចាត់ចែង និងគ្រប់គ្រងលិខិតរដ្ឋបាលនានារបស់នាយកដ្ឋាន
 •  គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិករបស់នាយកដ្ឋាន
 •  រៀបចំ និងកសាងគោលនយោបាយ និងទស្សនវិស័យជលផល
 •  កសាងគម្រោងកម្មវិធីផែនការយុទ្ឋសាស្ដ្រអភិវឌ្ឍន៍ជលផលរយៈពេលខ្លី មធ្យម និង វែង
 •  វិភាគ ផ្ដល់យោបល់ រៀបចំគម្រោងវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យជលផល
 •  សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់នាយកដ្ឋាន
 •  អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។
៣.២. ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ
 • រៀបចំ និងសម្របសម្រួលការកសាងផែនការហិរញ្ញវត្ថុលើគ្រប់ផ្នែក
 • គ្រប់គ្រង និងដោះស្រាយថវិកាសម្រាប់បម្រើការងាររបស់រដ្ឋបាលជលផល
 • តាមដានការអនុវត្ដន៍កិច្ចសន្យា    
 • គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសំភារៈ និងធ្វើបញ្ជីសារពើភ័ណ្ឌ
 • តាមដាន និងប្រមូលថ្លៃឈ្នួលនេសាទ ប្រាក់ពិន័យ ប្រាក់លក់ឧបករណ៍ និងសំភារៈនេសាទរឹបអូសបំណុល និង ចំណូល​​  ផ្សេងៗ
 • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធ ផលការងាររបស់ ការិយាល័យ
 • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។
៣.៣. ការិយាល័យសហប្រតិបត្ដិការអន្ដរជាតិ និងស្ថិតិ
 • គ្រប់គ្រងការងារសហប្រតិបត្ដិការអន្ដរជាតិ ស្ថិតិ និងព័ត៌មានជលផល
 • គ្រប់គ្រងស្ថិតិឧបករណ៍សំភារៈជលផល និងតាមដានទីផ្សារជលផល
 • រៀបចំលិខិតបទដ្ឋានបង្កើតទីតាំងលក់ សន្និធិ (ស្ដុក) និងដឹកជញ្ជូនផល ផលិតផលជលផល
 • គ្រប់គ្រងការបោះពុម្ពផ្សាយឯកសារបច្ចេកទេសវិទ្យាសាស្ដ្រជលផល
 • ទំនាក់ទំនង រៀបចំគម្រោងសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការនានា
 • តាមដាន ជំរុញ និងវាយតម្លៃលើការអនុវត្ដន៍តាមកំណត់ហេតុ អនុស្សរណៈ ពិធីសារ អនុសញ្ញានិងកិច្ចព្រម ព្រៀងនានាពាក់ព័ន្ធនឹងវិស័យជលផល
 • គ្រប់គ្រង ពិនិត្យ និងសម្របសម្រួលគ្រប់សកម្មភាពការងារពាក់ព័ន្ធនឹងការរៀបចំលើកសំណើ គម្រោងរបស់គ្រប់អង្គភាពជលផល និងជួយស្វែងរកដៃគូម្ចាស់ជំនួយដើម្បីគាំទ្រគម្រោង
 • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ
 • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។

៣.៤. ការិយាល័យតាមដាន និងវាយតម្លៃ

 • សម្របសម្រួលតាមដាន និងវាយតម្លៃការអនុវត្ដន៍គោលនយោបាយវិស័យជលផលជាតិ
 • សម្របសម្រួលតាមដាន និងវាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្ដន៍ផែនការសកម្មភាពនៃវិស័យជលផល
 • សម្របសម្រួលតាមដាន និងវាយតម្លៃការអនុវត្ដន៍កម្មវិធី និងគម្រោងអភិវឌ្ឍន៍នានា
 • សរុបរបាយការណ៍ប្រចាំខែត្រីមាស ឆមាសប្រាំបួនខែនិងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងការងារតាមដាននិងវាយតម្លៃ
 • អនុវត្ដភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។

មន្ត្រីនាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្តិការ អន្តរជាតិ

មន្ត្រីនៅក្នុងនាយកដ្ឋានផែនការ ហិរញ្ញវត្ថុនិងសហប្រតិបត្តិការអន្តរជាតិ មានចំនួនសរុប ៣១ នាក់

(ស្រី ១០ ប្រុស ២១) ចំនួននេះត្រូវបានបែងចែកជាកំរិតជំនាញ ដូចខាងក្រោមនេះ៖

  បណ្ឌិត :  ០១ នាក់
  បរិញ្ញាប័ត្រជាន់ខ្ពស់ : ០៧ នាក់
  បរិញ្ញាប័ត្រ :  ០៦ នាក់
  បរិញ្ញាប័ត្ររង :  ០១ នាក់
  បឋម :  ០០ នាក់
  បណ្តុះបណ្តាល :  ០២ នាក់

 ទំនាក់ទំនង

លោក ធ សែនសិរីវឌ្ឍន ប្រធាននាយកដ្ឋានផែនការហិរញ្ញវត្ថុនិងសហប្រតិបត្តិការអន្តរជាតិ 

ទូរស័ព្ទៈ (៨៥៥) ០១២ ៨៦៨ ៨១៥

អ៊ីម៉ែលៈ sereywath@hotmail.com