ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួុមដំណើរជាមួយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ១៤ ធ្នូ ២០១៨ 7179

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួុមដំណើរជាមួយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញនៃរដ្ឋបាលជលផលបានអញ្ជើញចុះពិនិត្យការប្រមូលផលត្រីនៅរដូវនេសាទឆ្នាំ២០១៨ របស់ប្រជានេសាទនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល។