នាយកដ្ឋានអភិរក្សជលផល

ចេញ​ផ្សាយ​ ០៨ មករា ២០១៩ 66

នាយកដ្ឋានអភិរក្សជលផល

តួនាទី និងភារកិច្ចរបស់នាយកដ្ឋានអភិរក្សជលផល

 • ចងក្រងលិខិតបទដ្ឋានសម្រាប់ការបង្កើតកន្លែងអភិរក្ស និងគ្រប់គ្រងប្រភេទវារិជាតដែលជិតផុតពូជ

 • សិក្សា និងកំណត់កន្លែងអភិរក្សជលផលទឹកសាប និងសមុទ្រ

 • រៀបចំកន្លែងការពារ អភិរក្ស និងដែនជម្រកសុវត្ថិភាពធនធានជលផល

 • សិក្សា និងកំណត់ប្រភេទវារិជាតដែលជិតផុតពូជ

 • រៀបចំបង្កើតកន្លែងការពារ និងអភិរក្សវារិជាតដែលជិតផុតពូជ

 • រៀបចំបង្ការភ្លើងឆេះព្រៃ កែលំអ និងដាំព្រៃលិចទឹក និងព្រៃកោងកាងឡើងវិញ

 • ស្រាវជ្រាវ និងរៀបចំប្រមូលកត់ត្រាចងក្រងថែរក្សា និងអភិរក្សគំរូសំណាកវារិជាត និង ឧបករណ៍នេសាទ

 • រៀបចំសារមន្ទីរថែរក្សាសំណាក ផលផលិតផលជលផល និងឧបករណ៍នេសាទ

 • រៀបចំ រចនា បង្កើត និងគ្រប់គ្រងជលវប្បដ្ឋាន

 • អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

រចនាសម្ព័ន្ឋនាយកដ្ឋាន

នាយកដ្ឋានអភិរក្សជលផល មានការិយាល័យចំណុះចំនួន ៤ ដូចខាងក្រោម ៖

 1.  ការិយាល័យរដ្ឋបាល បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ

 2.  ការិយាល័យអភិរក្ស

 3.  ការិយាល័យវារិជាតកំពុងរងគ្រោះថ្នាក់

 4.  ការិយាល័យអភិរក្ស និងអភិវឌ្ឍន៍ឧស្សាហកម្មក្រពើ

          ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១ រូប និងអមដោយអនុប្រធានមួយចំនួន

ជាជំនួយការតាមការចាំបាច់។ តួនាទី ភារកិច្ចការិយាល័យនីមួយៗ មានដូចខាងក្រោម ៖

៨.១. ការិយាល័យរដ្ឋបាល បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ

 • រៀបចំ ចាត់ចែង និងគ្រប់គ្រងលិខិតរដ្ឋបាលនានារបស់នាយកដ្ឋាន

 • គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិករបស់នាយកដ្ឋាន

 • រៀបចំចងក្រង និងផលិតឯកសារពាក់ព័ន្ធនឹងការងារអភិរក្សជលផល

 • បណ្ដុះបណ្ដាល និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការអភិរក្សជលផល

 • សម្របសម្រួល និងជំរុញការរៀបចំបណ្ដាញការងារជាមួយដៃគូ និងអ្នកពាក់ព័ន្ធដើម្បីចែករំលែកបទពិសោធន៍ និងជួយពង្រឹងការអភិរក្សជលផល

 • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់នាយកដ្ឋាន

 • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។

៨.២. ការិយាល័យអភិរក្ស 

 • រៀបចំលិខិតបទដ្ឋានដើម្បីបង្កើតកន្លែងការពារ និងអភិរក្សជលផ

 • សិក្សា រៀបចំ និងគ្រប់គ្រងកន្លែងការពារ និងអភិរក្សអន្លង់ជ្រៅៗ និងតំបន់ជីវចម្រុះ

 • កែលម្អ និងគ្រប់គ្រងកន្លែងអភិរក្ស

 • សិក្សា កំណត់ បង្កើត និងគ្រប់គ្រងកន្លែងអភិរក្សព្រៃលិចទឹក ព្រៃកោងកាង និងដែនជម្រកសុវត្ថិភាព

 • សហការបង្កើត និងពង្រឹងក្រុមល្បាតកន្លែងការពារ និងអភិរក្សជលផល

 • តាមដាន និងវាយតម្លៃស្ថានភាពធនធានជលផលក្នុងតំបន់អភិរក្ស

 • ស្រាវជ្រាវ និងរៀបចំប្រមូលចងក្រងថែរក្សាគំរូសំណាកវារិជាត និងឧបករណ៍នេសាទ

 • ផលិតសំណាកវារិជាត និងឧបករណ៍នេសាទ

 • រៀបចំសារមន្ទីរ តាំងបង្ហាញសំណាកផល ផលិតផលជលផល និងឧបករណ៍នេសាទ

 • រៀបចំ រចនា បង្កើត និងគ្រប់គ្រងជលវប្បដ្ឋាន

 • រៀបចំទិវាមច្ឆជាតិ និងបូកសរុបលទ្ធផលការអនុវត្ដទូទាំងប្រទេស

 • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ

 • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។

៨.៣. ការិយាល័យវារិជាតកំពុងរងគ្រោះថ្នាក់ 

 • រៀបចំលិខិតបទដ្ឋានដើម្បីអភិរក្សប្រភេទវារិជាតកំពុងរងគ្រោះថ្នាក់

 • សិក្សា កំណត់ និងអភិរក្សប្រភេទវារិជាតកំពុងរងគ្រោះថ្នាក់

 • អភិរក្ស អភិវឌ្ឍ និងតាមដានត្រួតពិនិត្យប្រភេទវារិជាតកំពុងរងគ្រោះថ្នាក់

 • សហការអនុវត្ដអនុសញ្ញានានាដែលពាក់ព័ន្ធ

 • តាមដាន និងវាយតម្លៃស្ថានភាពប្រែប្រួលនៃវារិជាតិ

 • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ

 • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។

៨.៤. ការិយាល័យអភិរក្ស និងអភិវឌ្ឍន៍ឧស្សាហកម្មក្រពើ 

 • សិក្សាស្រាវជ្រាវក្រពើធម្មជាតិ និងទីជម្រក

 • រៀបចំផែនការគ្រប់គ្រង និងអភិរក្សក្រពើធម្មជាតិ

 • សិក្សាស្រាវជ្រាវ និងរៀបចំចងក្រងឯកសារស្ដីពី ជីវសាស្ដ្រវារីវប្បកម្មនិងកែច្នៃ ផលិតផលក្រពើចិញ្ចឹម

 • រៀបចំផែនការគ្រប់គ្រង និងជំរុញការអភិវឌ្ឍន៍ការចិញ្ចឹមក្រពើ

 • លើកទឹកចិត្ដជំរុញការវិនិយោគឧស្សាហកម្មកែច្នៃស្បែកក្រពើចិញ្ចឹម

 • គ្រប់គ្រង និងតាមដានការធ្វើពាណិជ្ជកម្មក្រពើ ដោយសហការជាមួយសមត្ថកិច្ច សាយតេសកម្ពុជា

 • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ

 • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ ។

មន្ត្រីនាយកដ្ឋានអភិរក្សជលផល

មន្ត្រីនៅក្នុងនាយកដ្ឋានអភិរក្សជលផលមានចំនួនសរុប ២១ (ស្រី ០៣ ប្រុស ១៨) ចំនួននេះ ត្រូវបានបែងចែកជាកំរិតជំនាញ ដូចខាងក្រោមនេះ៖

 

បណ្ឌិត

:

 0០ នាក់

 

បរិញ្ញាប័ត្រជាន់ខ្ពស់

:

 ០៧ នាក់

 

បរិញ្ញាប័ត្រ

:

 ១៣ នាក់

 

បរិញ្ញាប័ត្ររង

:

 ០៣ នាក់

 

បឋម

:

 ០១ នាក់

 

បណ្តុះបណ្តាល

:

 ០០ នាក់

 ទំនាក់ទំនង

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល

ទូរស័ព្ទៈ (៨ ៥៥) ០១២ ៨៣៦ ៣៧៦

អ៊ីម៉ែល   oukvibol.fia@maff.gov.kh