នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទបានប្រជុំពិភាក្សាជាមួយសហគមន៍នេសាទត្រពាំងសង្កែ ដោយមានការចូលរួមពីខណ្ឌរដ្ឋបាលជលផលកំពត និងអាជ្ញាធរឃុំត្រពាំងសង្កែ

ចេញ​ផ្សាយ​ ១៤ ធ្នូ ២០១៨ 4953

ព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០​១៨ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទបានប្រជុំពិភាក្សាជាមួយសហគមន៍នេសាទត្រពាំងសង្កែ ដោយមានការចូលរួមពីខណ្ឌរដ្ឋបាលជលផលកំពត និងអាជ្ញាធរឃុំត្រពាំងសង្កែ ដើម្បីរៀបចំផែនការសកម្មភាពលម្អិតស្តីពីការសាងសង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធស្ពានដើរទស្សនាព្រៃកោងកាង(ទេសចរណ៍ធម្មជាតិ) និងបានផ្ដល់ថវិកាសម្រាប់សាងសង់ គាំទ្រដោយ FAO