ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួម ពិធីសំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិច កូនត្រីអណ្តែង កូនកង្កែប និងចំណីសម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងអឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីវីដ ១៩ ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន នៅភូមិស្វាយធំ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ចំនួន៤៦គ្រួសារ ក្នុង១គ្រួសារទទួលបានចំណី៤បាវ វីតាមីន៣កញ្ចប់ តង់ប្លាស្ទិចចំនួន១ កូនត្រីអណ្តែង៧០០ក្បាល។
ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តមអភិបាលរងខេត្ត និងមន្រ្តីជំនាញជាច្រើនរូប បានអញ្ជើញមកជួបសំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិក កូនត្រីអណ្តែង និងចំណី ជូនកសិករយកទៅចិញ្ចឹមត្រីជាលក្ខណគ្រួសារសម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងអំឡុងពេលនៃការឆ្លងរាលដាលជម្ងឺកូវីដ ១៩ នៅភូមិដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បាននាំយកម៉ាសចំនួន២០០០០ម៉ាស់ អាកុល៤កាន ដបដាក់អាល់កុល២០០ដប និងថវិកា៨០០ដុល្លា ចែកជូនឃុំទាំង៤គឺឃុំក្រឡា វិហារធំ ហាន់ជ័យ និងឃុំគគរ ដើម្បីប្រើប្រាស់ការពារទប់ស្កាត់ជម្ងឺកូវីក19 នៅតាមមូលដ្ឋាន។
ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរូមប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្នផ្នែកនេសាទ ( CAPFISH-Capture ) នៅរដ្ឋបាលជលផល ។
ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រង និងអនុវត្តកម្មវិធីសម្រាប់ការជុំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន នៅខេត្តកែប ។
ថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចុះទស្សនកិច្ចតំបន់អភិរក្សជលផលនៅអាងទឹកវារីអគ្គិសនីសេសានក្រោមពីរ និងជណ្តើរត្រីបម្លាស់ទីចុះឡើង ដែលក្រុមហ៊ុនបានសាងសង់ ព្រមទាំងបាននាំមកនូវត្រីមេពូជ និងកូនត្រីពូជធម្មជាតិមួយចំនួនមកព្រលែងចូលទៅក្នុងតំបន់អភិរក្ស ដើម្បីបង្កើនផលស្តុកត្រីធម្មជាតិឡើងវិញ។ ត្រីមេពូជ និងកូនត្រីមានចំនួន ៣ ប្រភេទ រួមមាន៖ ត្រីខ្យាមេពូជចំនួន ២០០គីទ្បូក្រាម កូនត្រីប្រាចំនួន ៥ម៉ឺនក្បាល កូនត្រីឆ្ពិនចំនួន ១ម៉ឺនក្បាល ពិធីនេះក៏មានការចូលរួមផងដែរពីតំណាងក្រុមហ៊ុន LSS 2 តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងក្រចេះ រដ្ឋបាលស្រុកសេសាន ក្រុមប្រឹក្សាឃុំភ្លុក និងស្រែគរ និងសហគមន៍នេសាទ។
ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលជលផលបានរៀបចំការប្រជុំស្តីពី "ការអនុវត្ត និងគ្រប់គ្រងកម្មវីធី SMART សម្រាប់ការងារត្រួតពិនិត្យ និងអធិការកិច្ចបទល្មើសជលផល" ដែលមានសិក្ខាកាមចូលរួមមកពី អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ក្រោមអធិបតីភាពបើកដោយ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសម្របសម្រួលដោយ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល។
ថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការនាំចេញ នាំចូលផល ផលិតផលជលផល និងការអភិវឌ្ឍន៍វារីវប្បកម្ម ក្រោមអធិបតីភាព ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល។
នារសៀលថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានទទួលជួបពិភាក្សាជាមួយតំណាងសហភាពអឺរ៉ុបនិងជំនាញការ ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចុះពិនិត្យសកម្មភាពគ្រប់គ្រងវិស័យជលផលនិងវារីវប្បកម្ម នៅជុំវិញបឹងទន្លេសាប។
ថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងជាតំណាងឯកឧត្ដមប្រតិភូ បានចូលរួមបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ "ការបែងចែកនិងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋានជលផល" ដែលមានការចូលរួមពី លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម, លោក កើត គា អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងលោក លោកស្រីជាសិក្ខាកាម ដែររៀបចំទ្បើងដោយរដ្ឋបាលជលផល នៅខេត្តសៀមរាប។
ថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិង ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងជាតំណាងឯកឧត្ដមប្រតិភូ បានអញ្ជើញចូលរួមចែកវិញ្ញាបនបត្រ ដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី "ការប្រមូលទិន្នន័យល្បាត SMART សម្រាប់ដែននេសាទទឹកសាប" សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ដោយជោគជ័យចំនួនបីថ្ងៃនៅរដ្ឋបាលជលផល។
ថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិង ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងជាតំណាងឯកឧត្ដមប្រតិភូ បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលស្តីពី "ការប្រមូលទិន្នន័យល្បាត SMART សម្រាប់ដែននេសាទទឹកសាប" សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)។
ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងជាតំណាងឯកឧត្ដមប្រតិភូ បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលស្តីពី “ឯកសារណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល (Supplementary Financial Management Manual (SFMM) & Administration)” សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)។
ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងជាតំណាងឯកឧត្ដមប្រតិភូ បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគណនេយ្យក្នុងកុំព្យូទ័រ (Sage 50 Accounting System) និងឯកសារណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល (Supplementary Financial Management Manual (SFMM) & Administration)” សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ដែលមានសិក្ខាកាមចូលរួមមកពី មន្រ្តីខណ្ឌរដ្ឋបាលជលផល។
ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគណនេយ្យក្នុងកុំព្យូទ័រ (Sage 50 Accounting System) និងឯកសារណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល (Supplementary Financial Management Manual (SFMM) & Administration)” សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ដែលមានសិក្ខាកាមចូលរួមមកពី មន្រ្តីអធិការដ្ឋានរដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផល នៅរដ្ឋបាលជលផល។
ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ នៅរដ្ឋបាលជលផលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគណនេយ្យក្នុងកុំព្យូទ័រ (Sage 50 Accounting System) និងឯកសារណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល (Supplementary Financial Management Manual (SFMM) & Administration)” សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ដែលមានសិក្ខាកាមចូលរួមមកពី មន្រ្តីអធិការដ្ឋានរដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផល ក្រោមអធិបតីភាពបើកដោយ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសម្របសម្រួលដោយ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល។
ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចូលរួមក្នុងពិធី ” សំណេះសំណាលនិងចែកសម្ភារ កូនកង្កែបពូជ កូនត្រីអណ្តែក តង់ប្លាស្ទិកនិងចំណីត្រី/កង្កែបសម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងអំឡុងពេលនៃការឆ្លងរាលដាលជម្ងឺកូវីដ ១៩ ”។
ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធី ” សំណេះសំណាលនិងចែកសម្ភារ កូនកង្កែបពូជ កូនត្រីអណ្តែក តង់ប្លាស្ទិកនិងចំណីត្រី/កង្កែបសម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងអំឡុងពេលនៃការឆ្លងរាលដាលជម្ងឺកូវីដ ១៩ ” នៅភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី ។
ថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ចូលរួមលែងកូនត្រីចូលបឹងធម្មជាតិ (បឹងផ្ទោល) សង្កាត់ជើងទឹក ខេត្តព្រៃវែង។
ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិង ថ្ងៃទី ១៦ ខែកក្តដា ឆ្នាំ២០២០ លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម នៃរដ្ឋបាលជលផល Mr. RICHARD GREGORY តំណាងទីប្រឹក្សាកម្មវិធីគាំទ្របច្ចេកទេសនៃអង្គការហ្វាវ (FAO) Mr. Norberto Estepa (EU) លោក មិត្រ សុខសុភ័ក្រ នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានអញ្ជើញចូលរួមចែកវិញ្ញាបនបត្រ ដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី "ការប្រមូលទិន្នន័យល្បាត SMART សម្រាប់ដែននេសាទទឹកសាប" ចំនួន ៣៤នាក់ ស្រី៤នាក់ នៅខេត្តពោធិ៍សាត់។
ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការីបានជួបជាមួយ ប្រតិភូ FAO ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការងារអភិវឌ្ឍន៍វិស័យជលផល និងវារីវប្បកម្មនាពេលអនាគត។
កម្មវិធីចុងក្រោយសម្រាប់ព្រឹកសៅរ៍ដដែល ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញ បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង របស់លោក សៀង ឈឿន នៅភូមិព្រែកភ្នៅ ឃុំព្រែកភ្នៅស្រុកពារាំង ខេត្តព្រៃវែង និងកម្មវិធីចុងក្រោយមួយទៀត នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី មកកាន់ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។ នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចុះទៅពិនិត្យ ការចិញ្ចឹមត្រីនៅស្រុកបាធាយ ខេត្តកំពង់ចាម ការចិញ្ចឹមកន្ធាយ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងការចិញ្ចឹមកង្កែប នៅស្រុកពារាំង និងការចិញ្ចឹមត្រីនៅស្រុកពាមរក៍ ខេត្តព្រៃវែងរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្ត បន្តដំណើរមកពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលជាកន្លែងចាប់ផ្តើមនៃភាពជោគជ័យរបស់អ្នកចិញ្ជឹមត្រី កន្ធាយ និងកង្កែបទាំង៣ ខេត្តដោយសារបានទទួលយកបច្ចេកទេសចិញ្ចឹម ផលិតចំណី បង្កាត់ ពូជ ពីមជ្ឈមណ្ឌលមួយនេះ។
ថ្ងៃសៅរ៍ដដែល ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសានប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញ បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញ មកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាប ក្នុងកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសានប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញ បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញ មកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាប ក្នុងកសិដ្ឋានចិញ្ចឹមត្រី របស់ពូ តាំង អ៊ីមសារ៉ាវី នៅភូមិតាងិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០" ដែលបានប្រារព្វនៅភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។
ថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការតម្រង់ទិសកម្មវិធី ( Program Steering Committee-PSC ) នៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ( ផ្នែកនេសាទ-CAPFISH-Capture ) ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់, ឯកឧត្ដម ហែម វណ្ឌី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, Mr Franck Viault គណៈប្រតិភូតំណាងសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា (EU), Mr Alexandre Huynh តំណាងអង្គការហ្វាវ (FAO), Mr SOK Narin តំណាងអង្គការ (UNIDO) និងឯកឧត្តម លោក លោកស្រីដែរមកពីក្រសួងពាក់ពន្ធ។
ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយមន្រ្តីជំនាញនៃរដ្ឋបាលជលផល/ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោកប្រធានមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យ និង លើកទឹកចិត្តដល់កសិដ្ឋានចិញ្ចឹមត្រី និងផលិតពូជត្រីទីឡាព្យា របស់អង្គការតុកែញញឹម (Smiling Gecko) ស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួម កម្មវិធីបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រព័ន្ធ SMART ក្នុងការអនុវត្តច្បាប់ស្តីពីជលផល សម្រាប់ដែននេសាទសមុទ្រ និងទឹកសាប” ដោយមានការចូលរួមពី លោក Aymeric ROUSSEL តំណាងសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា (EU), លោក RICHARD GREGORY តំណាងទីប្រឹក្សាកម្មវិធីគាំទ្របច្ចេកទេសនៃអង្គការហ្វាវ (FAO) ដែរមានសិក្ខាកាមចូលរួមចំនួន២១នាក់ ក្នុងនោះមានស្រី៣នាក់ ហើយបង្រៀនដោយលោកគ្រូមកពីអង្គការ WCS។
ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយ ឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត ឯកឧត្តមអនុរដ្ឋលេខាធិការ ឃុន សាវឿន ឯកឧត្តមនាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងសហការី បានចុះពិនិត្យកន្លែងចិញ្ចឹម និងផលិតពូជត្រីលម្អខ្នាតធំ នៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ព្រឹកថ្ងៃអាទិត្យដដែល ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនិងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម Greenrich group Co., Ltd លើដីសម្បទានសេដ្ឋកិច្ចចំនួន ៦០ ២០០ហត ក្នុងឆ្នាំ១៩៩៨ ដែលមានទីតាំងស្ថិតនៅតំបន់ទ្រនាប់ឧទ្យានជាតិបុទុមសាគរ ក្នុងស្រុកកោះកុង។
ថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលស៊ីម៉ា ។
នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។
ថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្តោ ត្រីប្រា និងត្រីពោ ក្នុងកសិដ្ឋានចិញ្ចឹមត្រីលោក លី ហាំងសេង ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងលោក តូ លៀងធឹង នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោសក័ ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ឃុំហាន់ជ័យ គគរ វិហារធំ និងឃុំក្រឡា បានដឹកនាំក្រុមការងារចុះយកស្បៀងចែកជូន ប្រជាពលរដ្ឋ ចាស់ជរា ទីទាល់ក្រ ក្នុងឃុំវិហារធំ ៣១គ្រួរសារ និងឃុំក្រឡា ៣៧គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សាប៊ូ ក្រម៉ា។
ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំជូត ទោសក័ ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការីទាំងអស់ សូមគោរពជូនពរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងឪកាសចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ព្រះនាមទេពធីតា(គោរាគទេវី)បុត្រីទី២នៃកបិលមហាព្រហ្ម សូមប្រោះព្រំសព្វសាធុការពរ បវរសួស្តីសិរីមង្គល វិបុលសុខមហាប្រសេីរ ជូន ឯកឧត្តម នឹងលោកជំទាវ ព្រមទាំងបុត្រា បុត្រីនិងចៅប្រុស ចៅស្រី សូមមានសុខភាពល្អ បានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។
នៅព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមកបំពេញបេសកកម្មនៅក្នុងខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានសកម្មភាពអភិវឌ្ឍន៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប របស់រដ្ឋបាលជលផល នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយក៏ឆ្លៀតយកឱកាសនេះចុះមកពិនិត្យសកម្ម ភាពភ្ញាស់កូនត្រី និងចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកពាមរក៍ផងដែរ។
ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២០ នៅសាលប្រជុំរដ្ឋបាលជលផល មានកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ក្រោមអធិបតីភាព ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ជាមួយនឹងសមាគមន៍វារីវប្បកម្មកម្ពុជា ដែលគាំទ្រដោយគម្រោងអភិវឌ្ឍន៍វារីប្បកម្មសម្រាប់និររន្តភាពពាណិជ្ជកម្មនៅកម្ពុជា CAST ក្នុងគោលបំណងជំរុញវារីវប្បកម្មឱ្យកាន់តែរីកចម្រើន។
ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល អមដំណើរដោយសហការី និងអ្នកជំនាញការនៃអង្គការ JICA បានចុះពិនិត្យសកម្មភាពអភិវឌ្ឍន៍និងស្រាវជ្រាវវារីវប្បកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងខេត្តព្រៃវែង។
នៅរសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាខេត្តកំពត ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្ត្រីជំនាញបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ជុំវិញការងារគ្រប់គ្រងព្រៃកោងកាងតាមតំបន់ឆ្នេរ។
ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាខេត្តកែប ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្ត្រីជំនាញបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមអភិបាលខេត្តកែប ដើម្បីជុំវិញការងារគ្រប់គ្រងព្រៃកោងកាងតាមតំបន់ឆ្នេរ ។
ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីដំរីនៅភូមិថ្មី ឃំុសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ វារីវប្បករចិញ្ចឹមត្រីដំរីនេះមានបទពិសោធន៍ចិញ្ចឹមត្រីដំរី ១១ឆ្នាំ និងប្រមូលផលបានពី ២-៣តោនក្នុងមួយឆ្នាំៗ
ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ឃុនសាវឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបឹងធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ដើម្បីជ្រើសរើសកន្លែងសម្រាប់រៀបចំទិវាមច្ឆជាតិ ១កក្កដា ២០២០។
ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ នៅរដ្ឋបាលជលផល បានបើកកិច្ចប្រជំុជាមួយក្រុមការងារបច្ចេកទេសជលផល ក្រោមអធិបតីភាព ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល។
ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជំុពិភាក្សាលើលទ្ធផលនៃបេសកម្មរបស់ក្រុមទីប្រឹក្សាអន្តរជាតិនៃអង្គការ UNIDO លើផ្នែកប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពអាហារជលផល និងផ្នែកការជម្រុញសមត្ថភាពវិស័យឯកជន ក្រោមកម្មវិធី CAPFish Fisheries (២០១៩-២០២៣) គាំទ្រដោយសហគមន៍អឺរ៉ុប (EU) នៅរដ្ឋបាលជលផល។
ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមប្រជុំពិនិត្យការងារជលផល នៅរដ្ឋបាលជលផល។
ថ្ងៃសៅរ៏ ៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស .២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងតំណាងសហគមន៍អឺរ៉ុប (EU) បានចុះពិនិត្យទីតាំងលក់ ចែកចាយត្រី នៅព្រែកព្នៅ ការចិញ្ចឹមត្រីប្រា ត្រីឆ្តោ និងពិនិត្យការចាប់ត្រីនៅកន្លងដាយជួរ១៥ ។
ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស .២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០១៩ និងលើកទិសដៅអនុវត្កការងារបន្តឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួង (សាលប្រជុំសែនពិដោរនៃអាគារផ្ការំដួល)។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស .២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០១៩ និងលើកទិសដៅអនុវត្កការងារបន្តឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលជលផល។
ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ឯកឧត្ត អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានដឹកនាំប្រជុំពិភាក្សាលើផែនការសកម្មភាពគម្រោង CAPFISH-Capture ដែលគាំទ្រដោយសហគមន៍ អឺរ៉ុប ។
ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានជួបពិភាក្សារការងារជាមួយក្រុមហ៊ុនចិន ក្នុងការរកទីតាំងចិញ្ចឹមពពុះទឹកនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។
ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានដឹកនាំកិច្ចប្រជុំ CAPFISH-CAPTURE រវាង FiA, FAO &UNIDO នៅរដ្ឋបាលជលផល ។
ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងក្រុមការងាររដ្ឋបាលជលផលបានចូលរួមអមដំណើរ ឯក ឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលការងារជលផលនៅខេត្តកំពត ។
ថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួម ក្នុងពិធីចុះអនុស្សារណះយោគយល់គ្នារវាងរដ្ឋបាលជលផល និងអង្គការអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ស្តីពីរកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានជលផលទឹកសាប និងសមុទ្រ និងបង្កើនជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទ នៅខេត្តសៀមរាប ។
ថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះពិនិត្យសកម្មភាពនេសាទត្រីតាមគន្លងដាយ សម្រាប់បម្រើជូនប្រជាពលរដ្ឋធ្វើប្រហុក ផ្អក...។ល។
ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានដឹកនាំសហការីចូលរួមកិច្ចប្រជុំស្តីពីរកិច្ចសហប្រតិបត្តិការលើវិស័យជលផល រវាងរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានជលផលវៀតណាម។
ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផលបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី១២ ស្តីពីការបង្ការ ទប់ស្កាត់ លុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ ឯកឧត្តអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងក្រុមការងារវារីវប្បកម្ម បានចុះទៅពិនិត្យ ការចិញ្ចឹមបង្កងពួជអូស្រ្តាលីដោយក្រុមហ៊ុន ទី អេមេហ្សីង ដែលស្ថឹតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ។ បច្ចុប្បន្នការចិញ្ចឹមផ្តោតទៅលើការភ្ញាស់កូនពូជដើម្បីពង្រីកការចិញ្ចឹម បង្កងសាច់។ ផ្ទៃដីដែលបាននឹងកំពុងចិញ្ចឹមមានចំនួន២៥ ហិចតា នឹងធ្វើការពង្រីកដល់១០០ហិចតា នៅពេលឆាប់ៗខាងមុខ ដែលក្នុងនេះ៧០ហិចតាសម្រាប់ផលិតបង្កងសាច់ ៣០ហិចតាសម្រាប់ផលិតកូនពូជ និងមេពូជ។
ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានដឹកនាំគណៈប្រតិភូសម្ពន្ធ័មេត្រីភាពរដ្ឋបាលជលផល និងក្រុមហ៊ុនសូគីមិច ចុះសួសុខទុក្ខ នាយទាហ៊ាន ពលទាហ៊ាន ក្នុងឧកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ នៅទីបញ្ជាការយោធភូមិភាពទី៥ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចុះពិនិត្យការចិញ្ចឹមបង្គាអូស្រ្តាលី សាកល្បងនៅភូមិព្រៃកូនសេក សង្កាត់អូចារ ក្រុងបាត់ដំបង។
ថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងក្រុមការងារបានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្គារបស់ក្រុមហ៊ុនGRAND HONG YEAN AQUACULTURE សហគមន៍ត្រពាំងសង្កែ និងសត្តឃាតដ្ឋានមាន់ របស់ក្រុមហ៊ុន3PLE FAM នៅក្នុងខេត្តកំពត។
ថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចុះពិនិត្យការចិញ្ចឹមត្រីទីឡាបព្យា នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ឯ.ឧ អេង ជាសាន និងសហការីបានចូលរួមក្នុងពិធីលែងអណ្ដើកទៅក្នុងបឹងធម្មជាតិចំនួន៩៩ក្បាលនៅព្រែកទាល់ សត្វអណ្តើកទាំងនេះបានមកពីការចុះចាប់នៅហាងម្លប់ឬស្សីក្រុងភ្នំពេញ ដោយរដ្ឋបាលជលផល សហការជាមួយ WIldlife Alliance និងអ្នកពាក់ពន្ធ័ផ្សេងទៀត កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩។
ថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ឯ.ឧ អេង ជាសាន បានអញ្ជើញចូលរួមអមដំណើរ ឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាម្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យនិងរៀបចំកន្លែងប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា ២០១៩ នៅខេត្តឧត្តមានជ័យ ។ ហើយបន្តចុះពិនិត្យការងារកសិកម្មផ្សេងៗទៀតក្នុង ខេត្តឧត្តមានជ័យ និងខេត្តសៀមរាប ។
ថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ឯកឧត្តម អេង ជាសាន បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ផែនការយុទ្ធសាស្ត្រអភិរក្សនិងគ្រប់គ្រងជលផល ១០ឆ្នាំ (២០១៩_២០២៨) នៅសណ្ឋាគារសាន់វេរាជធានីភ្នំពេញ។
ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សាសប្រជុំរដ្ឋបាលជលផល៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ឯកឧត្តម អេង ជាសាន បានសហការដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជលផល (TWGF) ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលជលផលនិងនាយកដ្ឋានក្រោមឱវាទ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងជារៀងរាល់បីខែម្តង ក្នុងគោលបំណងដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងផែនការសកម្មភាពទាក់ទងនឹងវិស័យជលផលដែលនឹងត្រូវអនុវត្តនៅកម្ពុជា។
ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩៖ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោង "FAO Complementary Support to the Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector: Capture component (CAPFISH Capture)"។ សមាសភាពចូលរួម រួមមាន ថ្នាក់ដឹកនាំរដ្ឋបាលជលផល ប្រធាន/អនុប្រធាននាយកដ្ឋានក្រោមឱវាទរដ្ឋបាលជលផល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា និងថ្នាក់តំបន់ UNESCO និងតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា។ កិច្ចប្រជុំបានពិភាក្សាអំពីឯកសារគម្រោងនឹងត្រូវអនុវត្ត ឆ្នាំ២០១៩ - ២០២៤ ដែលបានកែសម្រួល អនុលោមតាមអនុសាសន៍នៃកិច្ចប្រជុំកន្លងទៅ។
នៅថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទ១០ ខែឧសភា ឆ្នាំ២០១៩ ឯ.ឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្ត្រីជំនាញ បានអមដំណើរ ឯ.ឧ ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យបច្ចុប្បន្នភាព ព្រៃកោងកាង ការចិញ្ចឹមបង្គា ការភ្ញាស់ក្តាមថ្ម និងការចិញ្ចឹមត្រីតាមបែ នៅខេត្តព្រះសីហនុ ។
នៅថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ពិធីលែងអណ្តើកហ្លួងចំនួន២០ក្បាល ទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្រោមអធិបតីភាព ឯឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯឧ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងប្រធានអង្គការ WCS ព្រមទាំងមានការចូលរួមពីឯឧ តំណាងរដ្ឋបាលខេត្តព្រះសីហនុ កោះកុង តំណាងក្រសួងបរិស្ថាន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯ.ឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល សហការីបានចុះពិនិត្យការរៀបចំកន្លែងចិញ្ចឹមបង្គាក្នុងអាង កន្លែងកែឆ្នៃត្រីចំហុយ កន្លែងចិញ្ចឹកត្រីក្នុងបែរ ក្នុងខេត្តកំពត និងពិនិត្យកន្លែងចិញ្ចឹកក្តាមក្នុងស្រុកព្រៃនុប ហើយបន្តពិនិត្យមជ្ឈមណ្ឌល់អភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ខេត្តព្រះសីហនុ ។
នៅថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងតំណាងក្រុមហ៊ុនសូគីមិច រួមទាំងសហការី បានចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះនៅទីបញ្ជាការយោភូមិភាគទី៥ ខេត្តបាត់ដំបង។
ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស .២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលជលផល។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចុះមកពិនិត្យមើលលើការចិញ្ចឹមពិសោធន៍ត្រីខ្យាក្នុងបែរ និងស្រះក្នុងវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន។
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួុមដំណើរជាមួយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញនៃរដ្ឋបាលជលផលបានអញ្ជើញចុះពិនិត្យការប្រមូលផលត្រីនៅរដូវនេសាទឆ្នាំ២០១៨ របស់ប្រជានេសាទនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល។
ថ្ងៃទី០៦-១១-២០១៨ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលជាម្ចាស់ជំនួយដ៏ធំ មកធ្វើទស្សនកិច្ចសកម្មភាពនិងការរីកចំរើនលើវិស័យជលផលនៅខេត្តព្រៃវែង។
០៣.១១.២០១៨ ឯ.ឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការីបានចូលរួមសន្និសិទស្តីពី ការអភិរក្សជីវចំរុះនៅទន្លេយ៉ាងសេ ប្រទេសចិន។ ក្នុងឱកាសនោះ ឯ.ឧ ប្រតិភូ ក៏បានធ្វើបឋកថាស្តីពី ការគ្រប់គ្រង និងការអភិវឌ្ឍលើវិស័យជលផលនៅកម្ពុជា។
២៦.១០.២០១៨ ឯ.ឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ចូលរួមទិវាផ្សោតទឹកសាប ប្រារព្វធ្វើនៅទីរួមខេត្តក្រចេះ។
១២ តុលា ២០១៨: កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពីកំណែទម្រង់ជលផលដឹកនាំដោយឯ.ឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានរដ្ឋាបាលផលផល និងលោក Aymeric Roussel តំណាងសហភាពអឺរ៉ុប។ ពិភាក្សាពីសេចក្តីព្រាងច្បាប់ស្តីពីជលផល ជំរឿនទូកនេសាទ ការរៀបចំផែនការយុទ្ឋសាស្រ្តអភិរក្សជលផល ។
ថ្ងៃ ១១.១០.២០១៨ រដ្ឋបាលជលផល បានបើកវគ្គបណ្តុះបណ្តាលក្រៅប្រទេស ឆ្នាំ២០១៨ ស្តីពីបច្ចេកទេសវារីវប្បកម្មប្រកបដោយនិរន្តរភាព សម្រាប់កម្ពុជា ។ ក្រោមអធិបតីភាពឯកឧត្តម ហាស សារ៉េត រដ្ឋលេខាអិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ព្រឹកថ្ងៃសុក្រទី០៥.១០.២០១៨ ចូលរួមពិធីសំណេះសំណាលជាមួយនិវត្តន៍ជននៅរដ្ឋបាលជលផល ក្រោមអធិបតីភាព ឯ.ឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋាបាលជលផល ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីខ្មែរ។
ឯ.ឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋាបាលជលផល បានជួបសំណេះសំណាលជាមួយដំណើរទស្សកិច្ចជាផ្លូវការរបស់ប្រតិភូចិននៅរដ្ឋបាលជលផល។
សិក្ខាសាលាថ្នាក់ជាតិស្តីពីការចាប់ផ្តើមដំណើរការគម្រោង ការប្រមូលទិន្នន័យនិងព័ត៌មានទូកនេសាទសមុទ្រនៅប្រទេសកម្ពុជា។ក្រោមអធិបតី ឯកឧត្តម បណ្ឌិតណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្ងៃ២៨ខែឧសភាឆ្នាំ២០១៨ឯកឧត្តមយូ ស៊ុនឡុងនិងឯកឧត្តមអេង ជាសានប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានរដ្ឋបាលជលផលបានចុះកំណត់ទីតាំងរៀបចំទិវាមច្ឆជាតិ១កក្កដាឆ្នាំ២០១៨នៅកសិណ្សអង្គរខេត្តសៀមរាប។
ថ្ងៃទី១៧ ខែមីនា ២០១៨ អមដំណើរឯឧ ប្រតិភូ អេង ជាសាន ចុះពិនិត្យការងារអភិរក្សជលផលរបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) នៅតំបន់កោះអាចម៍សេះ ខេត្តកែប និងចូលរួមទម្លាក់ប្រអប់បេតុង ដើម្បីទប់ស្កាត់បទល្មើសនិងបង្កើនជម្រកត្រី។
17/03/2018 Accompanied HE Eng Cheasan to visit marine fisheries conservation activities of MCC in KOH Ach Ses, Kep province and deployed concrete boxes for preventing illegal fishing activities and creating spawning ground for fishes.
ថ្ងៃ២៥/១២/២០១៧ ត្រូវនឹងថ្ងៃ៨កើត ខែបុស្ស ពស ២៥៦១ ចាប់ពីម៉ោង 6ព្រឹក ដល់14:00 នៅតាមគន្លងដាយត្រីជួរ
- លេខ 15 ផលចាប់ពី 2 ទៅ 4តោនក្នុងរយះពេល30នាទីម្តង
- លេខ 13 លេខ 12 ផលចាប់ពី1ទៅ1,5 តោន រយះពេល 30នាទីម្តង
ថ្លៃដែលលក់នៅទីតាំងផែរបស់ដាយគឺ 800-900៛/គក្រ ឈ្មួញដែលលក់បន្ត1000-1200៛/គក្រ និងអ្នកលក់បន្តទី 2 ថ្លៃ 1200-1500៛/គក្រ
ការហោះថតជុំវិញមាត់បឹងទន្លេសាបក្នុងខេត្ត កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង និង ពោធិសាត់ ប្រតិភូទាំងអស់បានសង្កេតឃើញថា បទល្មើស
នេសាទដែលប្រើឧបករណ៍ លប ណរ៉ាវ មាននៅសល់មួយចំនួនតូច ដែលស្ថឹតនៅក្នុងតំបន់ កដប ក្នុងខេត្ត កំពង់ធំ
ពោធិសាត់ និង ខេត្ត កំពង់ឆ្នាំង។ ប្រតិបត្តការសំអាតបទល្មើសនឹងធ្វើបន្ត។
ចុះពិនិត្យការចិញ្ចឹមត្រីតុកកែនិងត្រីឆ្ពង់ នៅក្នុងស្រះនិងបែ នៅខេត្តកោះកុង នាព្រឹកថ្ងៃទី 3 ខែ មីនា ឆ្នាំ ២០១៨។