ជំរឿននាវានេសាទត្រូវបានធ្វើឡើងដោយរដ្ឋបាលជលផលក្នុងឆ្នាំ២០១៨ ដោយមានការគាំទ្រថវិកាពីសហគមន៍ អឺរ៉ុប ជាលទ្ធផលបញ្ជីនាវានេសាទសមុទ្រដំបូងគេ ត្រូវបានបង្កើតឡើង ក្នុងនោះមាននាវានេសាទសមុទ្រចំនួន ៧៥៥២គ្រឿង។ ផ្អែកលើទិន្នន័យប្រមូលបាន មូលដ្ឋានទិន្នន័យនាវានេសាទត្រូវបានបង្កើតឡើងក្រោមជំនួយបច្ចេកទេសពីគម្រោង FAO CAPFISH Capture ដើម្បីកត់ត្រានាវានេសាទសមុទ្រទាំងអស់ក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ គម្រោង FAO CAPFISH បានគាំទ្រដល់រដ្ឋបាលជលផលក្នុងការបង្កើតមូលដ្ឋានទិន្នន័យជាមូលដ្ឋានមួយ ដោយផ្អែកលើមូលដ្ឋានទិន្នន័យមានស្រាប់ក្នុងម៉ាស៊ីនមេ ជាកំណត់ត្រាទិន្នន័យក្នុងកម្មវិធី MS Excel ដែលមិនទាន់បានសម្អាតពេញលេញនិងមានបញ្ជាក់ពីភាពត្រឹមត្រូវដោយផ្នែកទៅនឹងក្រដាស់ទម្រង់ស្ទង់មតិច្បាប់ដើម។ ជាលទ្ធផលសំណុំទិន្នន័យ ដែលមានស្រាប់នៅរដ្ឋបាលជលផល ត្រូវបានវាយតម្លៃ សម្អាត និងបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យ ដំណើរការដោយកម្មវិធី MySQL។ ទម្រង់ព្រាងនៃមូលដ្ឋានទិន្នន័យត្រូវបានអភិវឌ្ឍឡើងនិងត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ទៅជាមូលដ្ឋានទិន្នន័យអនឡាញ។ មូលដ្ឋានទិន្នន័យបច្ចុប្បន្ន អាចអោយអ្នកប្រើប្រាស់អាចស្វែងរក ច្រោះកំណត់ត្រា និងពិនិត្យមើល ទាញចេញ បោះពុម្ព និងកែសម្រួលកំណត់ត្រានាវានេសាទ។
គោលបំណងនៃមូលដ្ឋានទិន្នន័យនេះគឺដើរតួជាទិន្នន័យគោលដ៏រឹងមាំដល់ទិន្នន័យជំរឿននាវានេសាទឆ្នាំ២០១៨ ដែលជាកំណត់ត្រានៃនាវានេសាទ ព្រមទាំងអនុញ្ញាតឱ្យមន្ដ្រីរដ្ឋបាលជលផល និងមន្ដ្រីថ្នាក់ខេត្ត អាចចូលទៅប្រើទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាពជាប្រចាំ។ មូលដ្ឋានទិន្នន័យនេះអាចភ្ជាប់ទៅសំណុំទិន្នន័យផ្សេងទៀតសម្រាប់ប្រើប្រាស់កំឡុងពេលប្រមូលទិន្នន័យនិងការវិភាគ រួមទាំងប្រព័ន្ធតាមដាននាវា (VMS) ឧបករណ៍ត្រួតពិនិត្យតាមលំហនិងរបាយការណ៍ (SMART) សម្រាប់ការធ្វើអធិការកិច្ចនិងការស្ទង់មតិវាយតម្លៃផលនេសាទ (FCMAS)។ មូលដ្ឋានទិន្នន័យបច្ចុប្បន្នអាចបង្កើតរបាយការណ៍ស្តីពីនាវានេសាទ ដែលត្រូវបានកត់ត្រានៅក្នុងជំរឿន។ មន្រ្ដីនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកនិងសមុទ្រ និងកំពង់ផែ (GDWMTP) ត្រូវបានផ្តល់សិទ្ធិចូលទៅកាន់មូលដ្ឋានទិន្នន័យ ដើម្បីពិនិត្យសុពលភាពនិងធ្វើបច្ចុប្បន្នភាពកំណត់ត្រា ដែលមានស្រាប់ ឬបន្ថែមកំណត់ត្រាថ្មី។ មន្រ្ដីរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផលត្រូវបានបណ្តុះ បណ្តាលលើការប្រើប្រាស់មូលដ្ឋានទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាពកំណត់ត្រានាវា។ គេរំពឹងថា មូលដ្ឋានទិន្នន័យនេវានេសាទ នឹងត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការចុះបញ្ជីនាវានេសាទទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយ GDWMTP ដែលជាគោលដៅមួយក្នុងចំណោមគោលដៅក្រោមការគាំទ្ររបស់សហភាពអឺរ៉ុប ក្រោមកម្មវិធី CAPFISH។
មូលដ្ឋានទិន្នន័យវានានេសាទមានរួមបញ្ចូលទិន្នន័យស្តីពីការផ្តល់អាជ្ញាប័ណ្ណនេសាទប្រចាំឆ្នាំផងដែរ ដែលត្រូវបានរួមបញ្ចូលជាទិន្នន័យដាច់ដោយឡែក និងកំណត់តាមឆ្នាំ។